ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធី​បិទ​សង្រ្កាន្ត​ចូលឆ្នាំខេត្តបន្ទាយ​មានជ័យ​ នៅសួន​តេជោឈ្នះ​ ឈ្នះ - អភិបាល​ខេត្តកំពង់ចាម ថ្លែង​អំណរគុ​ណដល់ ថ្នាក់ដឹ​កនាំ និងអ្នក​ពាក់ព័ន្ធ ដែលបា​នចូលរួមចំ​ណែកធ្វើឲ្យ​កិច្ច​ដំណើរកា​រសង្ក្រាន្ត ៣ថ្ងៃ នៅខេ​ត្តកំពង់​ចាម ទទួលលទ្ធផល​ល្អប្រសើរ - ចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវរថ​យន្ត​បុកពី​ក្រោ​យស្លា​ប់យ៉ាង​អណោច​អធម នៅស្រុកកណ្តាលស្ទឹង - ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ - បញ្ជូនខ្លួន​ជនសង្ស័យ​៣នាក់ ទៅតុ​លាការ​ពា​ក់ព័ន្ធករ​ណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវ​សា​រធាតុញៀន - អភិបាលខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើល​វឌ្ឍន​ភាព​ការរៀ​បចំត្រៀ​មសម្រាប់​សង្ក្រាន្តប៉ៃលិន - ពិធីប្រគល់ផ្ទះ ជូនគ្រួសា​រទីទ័លក្រ នៅ​ស្រុកថ្មពួក ក្នុ​ងខេត្តបន្ទាយ​មានជ័យ
0

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍​ត្រីសុខ ឡេង មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានចុះ​ប្រតិបត្តិកា​របង្រ្កាបក​រណី ជួញដូរ រក្សាទុក និង​ប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន និងរំលោភលើលំនៅឋាន នៅ​ចំណុចភូមិពង្រ សង្កាត់កំព​ង់ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជ​នសង្ស័យបាន​ចំនួន០៥នាក់ ១ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើ​ប្រាស់, រំលោភលើ​លំនៅឋាន), ឈ្មោះ ភូ ឡិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់​នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ឈ្មោះ ញ៉េម សុធា  ហៅ ញ៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក (ប្រើប្រាស់), ឈ្មោះ វ៉ាន់ សឹង ភេទប្រុស ​អាយុ២៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ននៅរស់ភូមិពង្រ សង្កាត់កំព​ង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់), ឈ្មោះ សេង សុខណាន ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ(ប្រើប្រាស់) ព្រម​ទាំងដកហូតវត្ថុ​តាងគ្រឿងញៀនប្រភេ​ទម្ស៉ៅក្រា​មពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៤គ្រឿង រួមនឹងសម្ភារៈមួយចំនួន ហើយនាំទៅ​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិង​ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព​ថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និង​ប្រើប្រាស់ដោយខុ​សច្បាប់នូវ​សារធាតុញៀន និងរំលោភលើលំនៅឋាន ពិតប្រាកដមែន។ ដោយ​ផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូ​លដ្ឋានកងរាជអាវុធ​ហត្ថក្រុងកសាងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !