ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២

ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២

បន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយក​គម្រោ​ងកែលម្អ​គ្រប់គ្រងប​រិស្ថា​នក្រុងជុំវិញ​បឹងទន្លេសា​​បជំហាន​ទី២ លោ​ក ឃ្លោក​ នួយ អភិបាលរងខេត្ត និងតំណាង​ធនាគា​រអភិវឌ្ឍន៍​អាស៊ី​ (ADB) បានដឹ​កនាំក្រុម​ការងារ ប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍន​ភាពគម្រោង​ជាមួយប្រតិ​ភូធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់​គ្រងបរិស្ថានក្រុងជុំវិ​ញបឹងទន្លេសាបជំហា​នទី២ ក្នុងក្រុងសិរីសោ​ភ័ណ ដោយមាន​ការចូលរួមពី អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសាធា​រណការ និងដឹកជ​ញ្ជូនខេត្ត និងអ្នក​ពាក់ព័ន្ធ នាពេលកន្លងទៅថ្មីៗនេះ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រ​ងបរិស្ថានជុំវិញបឹ​ងទន្លេសាប ជំហានទី២ ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តប​ន្ទាយមា​នជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោល​ដៅសំខាន់៣ គឺ ១.ការកសាងបណ្ដាញប្រព័ន្ធទឹ​កកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាង​អាងប្រព្រឹត​កម្មទឹកកខ្វក់ (អាងចម្រោះ) លើផ្ទៃដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិកតា។ នៅដើមឆ្នាំ២០២៥ គម្រោងសម្រេចបានការងារបណ្ដាញប្រព័ន្ធទឹកកខ្វល់ និងលូរំដោះ​ទឹកក្នុងទីប្រជុំជនបាន ៧៦% អាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) ៩១% បញ្ចប់នៅខែសីហា ឆ្នាំ២០​២៥នេះ។

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគ​ម្រោងកែលម្អគ្រ​ប់គ្រងបរិស្ថានក្រុ​ងជុំវិញបឹ​ងទន្លេសាបជំហានទី២ បានមានប្រសាសន៍ថា ការកសាងទីលានគ្រប់គ្រងសំរាមក្រុងសិរីសោភ័ណ ស្ថិតនៅភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដី ១០ ហិកតា និងអគាររដ្ឋបាល ១ទីតាំង មានផ្ទៃដី ១ហិកតា បានចាប់ផ្ដើមសាងសង់ឆ្នាំ២០២៣ និងបានបញ្ចប់​នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៤ ក្រោមកម្ចីឥណទានហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងបា​នសម្ពោធនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនិងនេះ បានបង្កើតគ​ណៈកម្មការ​គ្រប់គ្រងប្រតិបត្តិការទីលាន និងប្រព័ន្ធទឹកកខ្វល់ ធានាដំណើរ​ការបានត្រឹមត្រូវ​ដោយ​យកបទពិសោធន៍រាជធានីខេត្ត ដែលមានភា​ពចាស់ទុំក្នុង​ការគ្រប់គ្រងគម្រោងបរិស្ថានបានល្អ។

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ បានបន្តថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ គឺបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភា​ពស្វា​ហាប់ ឈ្លាសវៃ ស៊ីជម្រៅ និងចក្ខុវែងឆ្ងាយរបស់សម្តេចមហាប់ចរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដើម្បីកំណើ​ន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង អាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដើម្បីសម្រេចបា​នចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !