ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២

កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយក​គម្រោងកែល​ម្អគ្រប់គ្រងបរិ​ស្ថានក្រុងជុំវិញបឹង​ទន្លេសាបជំហា​នទី២ លោក ឃ្លោក នួយ អភិបាលរង ខេត្ត និង​តំ​ណាងធ​នាគារ​អភិវឌ្ឍន៍អាស៊ី(ADB) បានដឹកនាំក្រុម​ការងារ ប្រជុំ និងចុះត្រួតពិនិ​ត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធ​នាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងប​រិស្ថានក្រុង​ជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី អភិបាល អភិបាលរង​ក្រុង ប្រធាន​មន្ទីរសា​ធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០​២៥។

 

លោក ឃ្លោក នួយ អភិបាលរង ខេត្ត បាន​មានប្រសាសន៍ថា គម្រោងគ្រប់គ្រងប​រិស្ថានជុំវិញបឹង​ទន្លេសា​ប ជំហានទី២ ត្រូវបា​នរាជរដ្ឋាភិបា​លដាក់ឲ្យអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ ក្រោមកម្ចីឥណទានហិរញ្ញប្បទា​នរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលដៅសំ​ខាន់៣ គឺ ១.ការកសា​ងបណ្ដាញប្រ​ព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន ២.កសាងអាងប្រ​ព្រឹត​កម្មទឹ​កកខ្វក់ (អាងចម្រោះ) លើផ្ទៃ​ដី ២៤ ហិកតា ៣.រៀបចំទីលានចាក់សំរាមលើផ្ទៃដី ១១ ហិក​តា។ នៅដើមឆ្នាំ២០២៥ គម្រោងសម្រេចបាន​ការងារបណ្ដាញប្រព័ន្ធទឹកកខ្វល់ និងលូរំដោះទឹកក្នុង​ទីប្រជុំជនបាន ៧៦% អាងប្រព្រឹតកម្មទឹកកខ្វក់ (អាងចម្រោះ) ៩១% បញ្ចប់នៅខែសីហា ឆ្នាំ២០២៥​នេះ។

 

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែ​លម្អគ្រប់គ្រង​បរិស្ថានក្រុងជុំវិ​ញបឹងទន្លេសាបជំ​ហានទី២ បានមានប្រសាសន៍ថា ការកសាងទី​លានគ្រប់គ្រង​សំរាមក្រុងសិរី​សោភ័ណ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដី ១០ ហិកតា និ​ងអគាររដ្ឋបាល ១ទីតាំង មានផ្ទៃដី ១ហិកតា បានចាប់ផ្ដើមសា​ងសង់ឆ្នាំ២០២៣ និង​បានបញ្ចប់​នៅ​ថ្ងៃទី២៤ ខែតុ​លា ឆ្នាំ២០២៤​ ក្រោមកម្ចីឥណទា​នហិរញ្ញប្បទានរបស់ធនាគារ អភិវឌ្ឍ​ន៍អាស៊ី (ADB) និងបានសម្ពោធ​នៅថ្ងៃទី១៧ ខែ​មករា​ ឆ្នាំ២០​២៥កន្លងទៅ។ ទន្ទឹមនិងនេះ បានបង្កើ​តគណៈកម្មការគ្រប់គ្រងប្រតិបត្តិការទីលាន និងប្រព័ន្ធទឹកកខ្វល់ ធានាដំណើរ​ការបានត្រឹម​ត្រូវដោ​យយ​កបទពិសោធន៍រាជធានីខេត្ត ដែលមានភាពចាស់ទុំក្នុងការគ្រប់គ្រងគម្រោងបរិស្ថានបានល្អ។

 

ឯកឧត្ត​ម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ​បានបន្តថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ គឺបានរួម​ចំណែ​កយ៉ាងធំធេងជាមួយរា​ជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រក​បដោយភាពស្វាហាប់ ឈ្លា​សវៃ ស៊ីជម្រៅ និងចក្ខុវែងឆ្ងាយរបស់​សម្តេចម​ហាប់ចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា ដែលបា​នដាក់ចេ​ញយុទ្ធសាស្ត្របញ្ច ​កោណ ដំណាក់កាលទី១ ដើម្បីកំណើន ការ​ងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ព្រមទាំង ​អាទិភាពគន្លឹះ​ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុ​ញកំណើនសេដ្ឋកិច្ច កម្ពុជា ដើម្បីសម្រេច​បានចក្ខុវិស័យក​ម្ពុជា ជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រ​ទេសមា​នចំណូល​ខ្ពស់នៅឆ្នាំ២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !