ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME) - ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២ - រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»   - នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងវិធានការ ទប់ស្កាត់អគ្គិភ័យនារដូវក្តៅ ដល់ពលរដ្ឋតាមមូលដ្ឋាន - កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
0

គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

ប៉ៃលិន៖ នៅសាលប្រ​ជុំធំសាលាខេត្ត នារសៀលថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២​៥ លោកជំទា​វ​បណ្ឌិ​ត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃ​លិន និងជាប្រធា​នគណៈកម្មកា​ររៀបចំបុ​ណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការរៀបចំធ្វើសង្រ្កាន្តប៉ៃ​លិន នាពេល​ខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំង ក្នុង ខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ព.. ២៥៦៨ គ.ស ២០២៥ ប្រកបដោ​យបរិយាកាសសប្បាយរីករាយ ក្រោម​ម្លប់សន្តិភាព

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុង​ឱកា​សពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះរដ្ឋបាលខេត្ត បានគ្រោងរៀបចំ​សង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋ​បានចូលរួមលេង​កម្សាន្តស​ប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំត​ន្ត្រីខ្នាតធំរាំលេងកម្សាន្ត និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង​សំខាន់ៗមួ​យចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត​និងក្រៅ​ខេត្ត មកលេ​ងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ  តាមតួរនាទីភារៈកិច្ច​ប្រក​បដោយការទទួល ខុសត្រូវខ្ពស់តាមសេចក្តីសម្រេចស្តីពី​ការបង្កើតក្រុមការងាររៀបចំព្រឹត្តិ​ការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួន​ច្បារ តាម​អង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់​វត្តអារាម និងតំប​ន់ទេស​ចរណ៍ផ្សេងៗត្រូ​វរៀបចំ​កន្លែង​និងទីធ្លាអោ​យបានស្អាត ដើម្បីទាក់ទា​ញភ្ញៀវទេស​ចរណ៍ជា​តិ និងអន្តរជាតិ​មកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋាន​ធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន និងបរិវេណវិមានឯករាជ្យខេត្ត ជាដើម។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុងស្រុក កងកម្លាំង​មានសមត្ថកិច្ច​ទាំងបី ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជា​ពលរដ្ឋនៅក្នុង ភូមិសាស្ត្ររបស់ខ្លួន​ទទួលខុសត្រូវឲ្យបានល្អ ប្រកបដោយប្រសិទ្ធភា​ពបំផុត ​ដោយធ្វើយ៉ាងណាត្រូវរក្សា​សន្តិសុខ­តាប់ធ្នាប់ និង​សុវត្ថិភាពជូន ប្រជាពលរដ្ឋ នៅគ្រប់​គោល​ដៅជាពិសេស​នៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែង ប្រមូល​ផ្តុំមនុ​ស្សច្រើនផងដែរ

សូមបញ្ជា​ក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.. ២៥៦៨ គ.ស ២០២៥ ខាងមុខនេះ  គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣១៤១៥និង ១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេព ធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២នៃកបិលម​ហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង​ទ្រង់ឈើច្រត់​ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !