ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២ - រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»   - នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងវិធានការ ទប់ស្កាត់អគ្គិភ័យនារដូវក្តៅ ដល់ពលរដ្ឋតាមមូលដ្ឋាន - កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ - ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ - គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ - អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន! - ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា - អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងថា​​ រាជរដ្ឋាភិបាលបន្តកែទម្រង់​ ឱ្យសម្រេច​បាននូវរដ្ឋបា​លសាធារ​ណៈមួយ​ ដែល​មានស​មត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ​និងភាពស្អាតស្អំ
0

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធ​ដាក់​ប្រើប្រា​ស់សមិទ្ធផ​លនានា ក្នុងវត្តរស្មីសង្កែ ស្រុក​ព្រៃឈរ

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធ​ដាក់​ប្រើប្រា​ស់សមិទ្ធផ​លនានា ក្នុងវត្តរស្មីសង្កែ ស្រុក​ព្រៃឈរ

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ចា​ម នៅព្រឹកថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញស​ម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវសមទ្ធិផលនានា ក្នុង​វត្តរស្មី​សង្កែ ស្ថិត​នៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោមវត្តមា​នអញ្ជើញចូ​លរួម​ជាគណៈអធិបតីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកា​សសំណេះ​សំណាលជាមួយ​បងប្អូនប្រជា​ពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេត្ត​កំពង់ចាម បាន​ពាំនាំនូវប្រសា​សន៍ប្រាំផ្ញើសួរសុ​ខទុក្ខ ដល់ប​ងប្អូនប្រជា​ពលរដ្ឋ ពីសំណាក់​សម្ដេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ត​មអភិបាលខេត្ត បានមា​នប្រសា​សន៍ឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែ​លបាន​សម្ពោធ​នាពេ​លនេះ មានដូច​ជាដំបូ​លព្រះវិហា​រ កុដមួយខ្នង និងស្រះទឹក ដែលចំណាយ​ថវិការ​សរុបប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក ។

លោកអភិបាលខេត្ត ក៏បាន​យកឱ​កាសនោះ​អបអរសាទរ​ដែលវត្តរស្មីស​ង្កែទទួលបាននូ​វសមិទ្ធ​ផលថ្មីៗ និងថ្លែ​ងអំណរគុណ​ដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជា​បច្ច័យក្នុង​ការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុ​កព្រៃឈររបស់យើង ។

ឯកឧត្តមអ​ភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឲ្យមានកា​ររីកចម្រើនទាំ​ងវិស័យពុទ្ធ​ចក្រ និងវិស័យអាណាចក្រមកដល់ពេល​នេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមា​នលទ្ធភាពក្នុង​ការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !