ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ទិវាជាតិសុខ​ភាពមា​តា ទារក និងកុមា​រ ព្រ​មទាំងយុវជ​ន ខេត្តបន្ទា​យមានជ័យ - ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បា​ប់នូវសារ​ធាតុ​ញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ - ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក​ងកម្លាំងនគរបា​លការពារ​ព្រំដែនប្រចាំទិសភូមិភាគ៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - បញ្ជូនខ្លួន​ជនសង្ស័​យម្នាក់ ទៅតុលាកា​រ ពាក់ព័ន្ធករ​ណី​ប្រើប្រាស់​ដោ​យខុសច្បាប់​នូវសា​រធាតុញៀន - ប្រតិភូព្រឹទ្ធសភា កោតស​រសើរ និ​ងលើ​កទឹ​កចិត្តចំ​ពោះកិច្ចខិ​តខំប្រឹង​ប្រែង​របស់ក្រ​សួងម​ហាផ្ទៃ - អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ/សង្កាត់ ទទួលបានជ័យលាភី ក្នុងកា​រចូលរួម​ផ្សព្វផ្សាយ​អនុវត្តគោ​លនយោបា​យ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” - លោក យឹម សំណាង អញ្ជើញកាត់វិញ្ញាសារ​ ​ការប្រឡង​ចូលរៀន​ពុទ្ធិកម​ធ្យម​សិក្សាបឋមភូមិ ​២០​២៥-​២០២៦ របស់​សមណៈ​សិស្សនិ​មន្តម​ក​ពី​សាលា​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ - ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា
0

ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បា​ប់នូវសារ​ធាតុ​ញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បា​ប់នូវសារ​ធាតុ​ញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទទួលពាក្យ​បណ្ដឹងពីជ​នរងគ្រោះ​ឈ្មោះ សុណាង វិដា ​ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ នៅចំណុចបន្ទប់ជួលខាងលើ​។ ក្រោយពី​ទទួលបានពាក្យបណ្ដឹងភ្លាម លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុបចំនួន០៦នាក់ ១.ឈ្មោះ អេង ម៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ, .ឈ្មោះ អេង ប៉ានី (ផានី) ភេទប្រុស អាយុ១៨ឆ្នាំ, .ឈ្មោះ ឈួត ម៉ាឈិត ភេទប្រុសអាយុ១៩ឆ្នាំ, .ឈ្មោះ ដេត ផែនដឹន (ដឹន) ភេទប្រុស អាយុ២០ឆ្នាំ, .ឈ្មោះ មឹក វិទូ(ទូ) ភេទ អាយុ៣១ឆ្នាំ, .ឈ្មោះ ស្រស់ សំរេច (រ៉ាច់) ភេទប្រុស អាយុ២៣ឆ្នាំ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវលា​យពណ៌​ទឹកប្រាក់  ចំនួន០១គ្រឿង, .កាំបិតកែច្នៃប្រវែង ៦៧សង់ទីម៉ែត្រ ចំនួន០១ដើម,. ទូរសព្ទ​៤គ្រឿង , ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1D-1262(​ប្រគល់​ជូនជនរងគ្រោះវិញ) រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំទៅកាន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក ដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធា​តុញៀនជាលទ្ធផលវិជ្ជ​មាន​(+)ទាំង៦នាក់។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្មាក់ ស៊ីថា ភេទប្រុស អាយុ២៥ឆ្នាំ 

បានគេចខ្លួន។

លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមពួកខ្លួនពិតបានលួចម៉ូតូ និងរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែក​លើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាង​សំណុំ​រឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !