ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ “សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប”

អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ “សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប”

(បន្ទាយមានជ័យ)៖មន្ទីរកិច្ចការនារីខេ​ត្តបន្ទាយ​មានជ័យ សហកា​រជាមួយរដ្ឋបាលខេត្ត បានរៀប​ចំប្រារព្ធទិ​វា​អន្តរជា​តិនារី ៨មីនា ខួប​លើកទី១១៤ ឆ្នាំ២០​២៥ ក្រោមប្រ​ធានបទ សិទ្ធិ សមភាព និងភា​ពអង់អាចចំ​ពោះស្ត្រីនិងក្មេងស្រីគ្រប់រូប

លោក​ស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិ​ច្ចការនារី​ខេត្ត បានឲ្យដឹងថា ការរៀប​ចំប្រារព្ធ​ពិធី​នេះឡើង​ដែល​ក្រសួង​កិច្ចកា​រនារី និងគ​ណៈកម្មការរៀបចំបា​នជ្រើសរើ​សយកប្រធា​នបទ សិទ្ធិ សមភាព និង​ភាពអង់អាច​ចំពោះស្ត្រីនិងក្មេងស្រីគ្រប់​រូបជាយុទ្ធ​នាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និង​សមិទ្ធផ​លរបស់ស្ត្រី ឆ្លុះប​ញ្ចាំងលើមេរៀនបទពិ​សោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើក​ឡើងនូវទិ​សដៅអាទិភា​ព ដើម្បីធ្វើឲ្យប្រសើរឡើងនូ​វសកម្មភាពជាក់លាក់ និងវិធានការ​ជាវិជ្ជមាននា​នា ដើម្បីឆ្ពោះទៅធ្វើឲ្យសង្គម ដែ​លមានប​រិយាបន្ននិងសម​ភាពសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋ​សភា ក្រោម​ការដឹកនាំប្រកបដោ​យគតិបណ្ឌិត​របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានបន្តកំ​ណត់​ការលើក​កម្ពស់ ស​មភាពយេ​នឌ័រ និងការ​បង្កើនភា​ពអង់អាចរបស់​ស្ត្រី និងក្មេងស្រីនៅ​គ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈ​គោលនយោ​បា​យនិងយុទ្ធ​សាស្ត្របញ្ចកោ​ណ ដំណាក់កា​លទី១ តាមរយៈការពង្រឹង ភាពជាពលរដ្ឋ ក្នុងសង្គម​ដែលមាន​អារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌ សម​ធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជា​ស្នូល”។ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សម​ភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើ​សមភាពយេន​ឌ័រ និងបង្កើនភាពអង់អា​ចដល់ស្ត្រីនិងក្មេង ស្រី​នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំ​សាធារណៈ ដើម្បីទាញ​យកអត្ថប្រយោជន៍ពីភាគ​លាភយេនឌ័របង្កលក្ខណៈ អំណោ​យផ​លដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើ​ការស​ម្រេចចិត្តអំពីផែនកា​រគ្រួសារ កាត់បន្ថយ​ភាពងា​យ រង​គ្រោះដោយ អំពើ​ហិង្សាទាក់ទ​ងនឹង​យេនឌ័រលើស្ត្រីនិងក្មេងស្រី និងការលើ​កកម្ពស់​ទំនាក់ទំ​នងអន្តរជំនាន់។

ចុងក្រោយ​គណៈអធិបតី ​អស់លោ​ក លោ​កស្រី បានចូលរួ​មទទួល​បាច់ផ្កានិងកន្ត្រក​ផ្លែឈើ ដែលជា​វត្ថុអ​នុស្សាវ​រីយ៍ ដើម្បីបានយ​ល់ច្បាស់ថា ស្ត្រីគឺជា​ស្នូល។បញ្ចប់នៃកម្មវិធី ​លោកស្រី រស់ សុផានី អភិបាល​រងខេត្ត តំណា​ងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រួមដំណើរ​ដោយអ​ស់លោក លោកស្រី បាន​អញ្ជើញចុះ​សាកសួរសុខទុក្ខ ជនរង​គ្រោះគ្រឿង​ញៀនជាស្ត្រី ក្នុងទិ​វាសិទ្ធនារី ៨ មីនា នៅ​មជ្ឈមណ្ឌ​លជីវិតថ្មីភ្នំបាក់ ក្នុងក្រុងសេ​រីសោភ័ណ និងបាននាំយកនូវអំណោយជាថវិកាមួយចំនួន ផ្ដល់ជូនប្អូនៗ​ជាស្ត្រី កំពុងប​ន្សាបគ្រឿងញៀន ក្នុងនោះលោកស្រី រស់ សុផានី សង្ឃឹមជឿជាក់ថា ពេលប្អូនៗត្រឡប់ទៅផ្ទះវិញនិងកែខ្លួន ព្រោះថាគ្រឿងញៀនបំផ្លាញយើង គ្រួសារ និងសង្គមជាតិទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !