ខេត្តបន្ទាយមានជ័យ៖ ប្តីសំលាប់ប្រពន្ធនៅភ្នំពេញគេចមកចងក សម្លាប់ខ្លួនឯង នៅព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្សល់ទុកម៉ូតូ១គ្រឿង ដែលប្រទះឃើញម៉ោង១០.៣០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា៖ ឃាតករធ្វើអត្តឃាតសំលាប់ខ្លួនមានឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ និងស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ អ៊ុន ស្រីល័ក អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នៅចំណុចដីឡូត៍ទុកចោលផ្លូវបេតុងថ្មី ក្រុមទី៦ ភូមិស្វាយប៉ាក់ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រទះឃើញសាកសពស្ត្រីម្នាក់ឈ្មោះ អ៊ុន ស្រីល័ក អាយុ២៥ឆ្នាំ(មុខរបបបម្រើការងារក្នុងងភោជនីយ៍ដ្ឋានអានន្ទ)ដែលស្ថិតភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានពីលោកឧត្តមសេនីយ៍ ផាន់ តារាវុធ មេបញ្ជាការរងទទួលផែនដើម្បីពន្លឿននិតិវិធី ដោយទទួលព័ត៌មានដឹងឃាតករដែលសំលាប់ស្ត្រីរងគ្រោះគេចខ្លួនមកស្រុកកំណើតព្រំដែនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានធ្វើការស្រាវជ្រាវហើយទទួលព័ត៌មានប្រទះឃើញសាកសពបុរសម្នាក់បានស្លាប់ដោយចងកនិងបន្សល់ទុកម៉ូតូ១គ្រឿង ក្រោយកម្លាំងជំនាញចុះពិនិត្យសាកសពជនរងគ្រោះត្រូវបានធ្វើអត្តឃាតចងករសំលាប់ខ្លួនដែលជាឃាតករសំលាប់ប្រពន្ធនៅភ្នំពេញហើយគេចខ្លួនមកជាយដែនចងករសំលាប់ខ្លួនឯង៕