ខេត្តកំពង់ចាម៖ថ្លែងក្នុងកម្មវិធីសម្ពោធផ្លូវកៅស៊ូប្រភេទ DBST និងបេតុង ប្រវែង ៥,៥គីឡូម៉ែត្រ និងសមិទ្ធិផលនានានៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិព្រះវិហារ ឃុំតាំងក្រសាំង ស្រុកបា ធាយ នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងថា កត្តារួបរួម ថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដូច្នេះយើងត្រូវបន្តរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងកសាងនូវជីវភាព សម្រាប់ខ្លួនយើង និងកូនចៅរបស់យើងគ្រប់ជំ នាន់ទៅមុខទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធផលដែលបាន ប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រៅពីផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងសរុប ៥.៥១០ម៉ែត្រ ពីភ្នំព្រះវិហា ឆ្លងកាត់ភូមិចំនួន៣ រហូតដល់ភូមិបឹងវែង ឃុំតាំក្រសាំង គឺយើងនៅមានសមិទ្ធផលផ្សេងៗ ចំនួន ១៥មុខទៀត ដែលចំណាយថវិការអស់ប្រមាណជា ២លានដុល្លារអាមេរិក ទាំងនេះសបញ្ជាក់ឱ្យ ឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការ កើនឡើង ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ គ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរ ពោលគឺត្រូវជៀសវាងការបង្កើតជាក្រុមបងតូច បងធំ ជាពិសេសត្រូវជំរុញកូនចៅឱ្យ ខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្ស ដែលមានសក្តានុពលសម្រាប់ បន្តវេនក្នុងការ កសាងជាតិឱ្យមានការរីកចម្រើន ទៅថ្ងៃអនាគត ។
បើតាមលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានឱ្យដឹងថា ស្រុកបាធាយ មានវត្តចំនួន៤០ ក្នុងនោះវត្តធម្មយុត្តិកនិកាយមានចំនួន ៤វត្ត ព្រះសង្ឃសរុបចំនួន ៨៦២អង្គ (ភិក្ខុមានចំនួន ១៤៤អង្គ និងសាមណេរចំនួន ៧១៨ អង្គ) សាលាពុទ្ធិកបឋមសិក្សា មាន៤ សាលាកម្រង ១.សាលាពុទ្ធិកអនុវិទ្យាល័យសុវណ្ណគិរី ជើងឆ្នុក ២.សាលាពុទ្ធិកអនុវិទ្យាល័យវីរិយបណ្ឌិតោ ប៉ាង ខាត់ ៣.សាលាពុទ្ធិកបឋមសិក្សាកម្រង ផ្អាវ និង៤. សាលាពុទ្ធិកបឋមសិក្សាកម្រង ទំនប់ ៕