ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី

ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មា​ន អនុប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុក​ចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង​ខេត្តក្រចេះ ប្រធានក្រុម​ការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបា​លនៃ​គណអភិបាលខេត្តក្រចេះ បានអញ្ជើញជា​អធិបតីភាព​ក្នុងកម្មវិធីវេទិកាសា​ធារណៈប្រ​ចាំខែមីនាឆ្នាំ​២០២៥ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអ​នុវត្តកម្មវិធីន​យោ​បាយ និងយុទ្ធសាស្ត្របញ្ចកោណដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលអាណ​ត្តិទី៧នៃរដ្ឋស​ភា។ ​ដែលកម្មវិធីនេះ​បានប្រព្រឹត្ត​ទៅនៅក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី និងការអ​ញ្ជើញចូលរួម​ពីរដ្ឋបាលខេត្ត លោ​ក លោកស្រីប្រធាន​ អនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក រដ្ឋបាលស្រុក មន្ត្រីក្រោមឱវាទស្រុក កងកម្លាំងទាំង៣ប្រភេទជុំវញខេត្ត និងស្រុក ព្រមទាំងប្រ​ជាពល​រដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។

ចប់ក​ម្មវិធី ឯ​កឧត្តម សុខ ចាន់ភក្តី និងថ្នាក់ដឹ​កនាំជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុកបា​នបន្តដឹកនាំ​កិច្ចប្រជុំចង្អៀតលើផែនការចុះបន្តអនុវត្តវេទិកាចំនួន២ឃុំចុងក្រោយ នៃផែន​ការចុះ​ទាំង១០ឃុំអោយបានជាជំហានទី១ លើបញ្ហាប្រឈមធំៗ ដើម្បីជាមូលដ្ឋាន​នៃវេទិកានា​ពេលខាងមុខ ហើយក្រុមការងារបានបន្តចុះពិនិត្យមើលស្ពានយោល ដែលក្នុងវេទិ​កាបានស្នើចុះ​ពិនិត្យមើលលទ្ធភាពគម្រោងស្នើសុំជួសជុលពង្រីក ឬកសាងស្ពានជាយុទ្ធសាស្ត្រថ្មីជំនួស ដែលស្ថិតនៅ​ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !