ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

៨មីនា ៖ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ជំរុញឱ្យ​បង្កើន​ចំនួនស្ដ្រីក្នុងវិ​ស័មហាផ្ទៃ!

៨មីនា ៖ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ជំរុញឱ្យ​បង្កើន​ចំនួនស្ដ្រីក្នុងវិ​ស័មហាផ្ទៃ!

(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែង​ជំរុញ និ​ងលើក​ចិត្តឱ្យអង្គភា​ពចំណុះ​នីមួយៗនៃក្រសួ​ងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃ​សកម្មភាព​មន្រ្តីរាជកា​រជាស្ត្រី ដើម្បីផ្ត​ល់តំណែង​ និងតួនាទីណាមួ​យសមស្របតាមចំណេះ និងជំនាញតាម​បណ្ដាអង្គ​ភាព។ ការជំរុញ និង​លើកទឹកចិត្តនេះ​ បានធ្វើឡើងក្នុង​ពិធីអបអ​រសាទរខួបលើកទី១១៤ ទិវាអន្តរជា​តិនារី ៨មីនា ឆ្នាំ២០២៥​ ក្រោមមូលប​ទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេង​ស្រ្តីគ្រប់រូប” ប្រារព្ធនាថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៥ ​នៅទីស្ដីការក្រសួងម​ហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បាន​លើកទឹកចិត្តដល់​ស្រ្តីទាំងអ​ស់ ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតប​ទៅនឹ​ងយុទ្ធសា​ស្រ្តជាបញ្ច​កោណដំ​ណាក់ទី១ ដែ​លមានរបៀបវារៈជាគោលនយោបាយសង្គមសេដ្ឋ​កិច្ច ជាពិសេសឯឧលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះ​បណ្ដាលដែល​រៀបចំឡើងជា​រៀងរាល់ឆ្នាំ តាម​ផែនការជាយុទ្ធ​សាស្រ្ត ជាប្រយោជន៍ក្នុងកា​របង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេក​ទេស និងវិជ្ជាជីវៈ  ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែល​មាន ៖ វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវស​មត្ថភា​ពរបស់មន្រ្តី ដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។

ពីវេទិកាអន្តរ​ជាតិនារី ខួបលើកទី​១១៤ នេះដែ​រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា បើទោះ​បីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួង មានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱ​កាស​ដល់​ស្ដ្រីបន្ថែម​ទៀត ក្នុងវិស័យស៊ី​វិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលោកទឹកចិត្ត។ ឯកឧ​ត្តម បានបន្ថែមថា «ខ្ញុំក៏លើក​ទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់​ក្នុងការរៀ​បចំផែ​នការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួល​ការបណ្ដុះបណ្ដាលយ៉ាងតិច ២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកា​យវិការ»

ក្នុងឱកាសនោះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងា​រយេនឌ័​រក្រ​សួង​មហាផ្ទៃ បានលើកឡើងថា យុទ្ធនាការអន្តរជាតិ ៨មីនា ជាព្រឹត្តិការណ៍​សកលដែល​មហាសន្និបាតនៃ​អង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្ដីពីសិទ្ធិស្ដ្រី និងសន្តិភាពពិភព​លោក​ចាប់តាំ​ងពីឆ្នាំ១៩៧៧។ លោកជំទាវបន្ថែមថា «ជារៀងរាល់ឆ្នាំព្រះរាជណាចក្រកម្ពុជា បានរៀប​ចំយុទ្ធនា​ការទិវាងអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ជាំ​ងអំពីវឌ្ឍភា​ព សមិទ្ធផល បញ្ហាប្រឈម ​កាលានុវត្តភាពនានា និងបង្ហាញពីការប្ដេជ្ញាចិត្ត និងវិធាន​ការវិជ្ជមាន ក្នុងការលើលកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រីគ្រប់រួប»

ចំណែ​កលោកជំទាវ គឹម ស៊ី​ផាត់ រដ្ឋលេខា​ធិការប្រចាំ​ការ ក្រសួង​កិច្ចការ​នារី ថ្លែងថា កម្ពុជាបា​នដាក់​ចេញ​នូ​វវិធា​នការពិសេស និងបណ្ដុះអាសន្ននា​នាក្នុង​ការលើ​កកម្ពស់​តួនាទីស្ដ្រីក្នុងអ​ភិបាល​កិច្ចទាំ​ងថ្នាក់​ជាតិនិងថ្នាក់ក្រោម​ជាតិ ក្នុងនោះការតែតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេស និងនយោ​បាយ​នៅតាមក្រសួងស្ថាប័ន បានកំ​ណត់យ៉ាងតិច ១រូប និងក៏មានការកំណត់ក្នុងគ​ណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូ​ទាំងប្រទេសផងដែរ។

លោកជំទាវ​ មានប្រសាសន៍ទៀតថា គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិន​មែនរដ្ឋា​ភិបាល និងសង្គមស៊ីវិល ត្រូវតែរួមគ្នាបន្ត​ដោះស្រាយប្រកប​ដោយការទទួ​លខុសត្រូវខ្ពស់​សំដៅរួមជាសហ​ថា​មពលដើម្បីលើកកម្ពស់កា​រទទួលខុសត្រូវ និងអនុវត្តសិទ្ធិបានពេញលេញ ការសម្រេច​បាននូវសមភាពយេនឌ័រ និងការបង្កើតភាពអង់អាចចំពោះស្ដ្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !