ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រារព្ធខួ​បលើកទី១​១៣ ទិវាអន្តរ​ជាតិនារី ៨ មី​នា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ស្ត្រី និងក្មេ​ងស្រី ក្នុង​បរិវត្តកម្មឌីជីថល”

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រារព្ធខួ​បលើកទី១​១៣ ទិវាអន្តរ​ជាតិនារី ៨ មី​នា ឆ្នាំ២០២៤  ក្រោមប្រធានបទ ” ស្ត្រី និងក្មេ​ងស្រី ក្នុង​បរិវត្តកម្មឌីជីថល”

(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថ​ខេត្តបន្ទាយ​មា​នជ័យ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងេពិធី​អបអរសាទរ​ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងប​រិវត្តក​ម្មឌីជីថល។ពិធីនេះបានប្រារព្ធធ្វេីឡេីង​នៅសាលប្រជុំ ធំ ជាន់ទី ២ អអគារសេ​នាធិកា​រធិការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមា​នការអញ្ជេីញចូលរួមពី​លោកមេបញ្ជាកា​ររង និងលោកស្រី នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះ​អាវុធហត្ថ​នារី១៩នាក់ និងភរិយា អាវុធហត្ថចំនួន៧នាក់ផងដែរ

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថខេត្ត ក៏បាន​ពាំ​នាំនូវប្រ​សាសន៍សួរ​សុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហា​នរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួល​បាននូវសុខ​ភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

លោកឧត្តម សេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងពី​ភាពអ​ង់អាចក្លាហានរបស់អាវុធហត្ថនារី ដែល​កន្លង​មកបា​នខិតខំយ៉ា​ងសស្រាក់សស្រាំ តស៊ូការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ​ការពារប្រទេ​សជាតិ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេសក្នុងដំណា​ក់កា​លនៃការរីករាល​ដាលនៃជំ​ងឺកូវីដ១៩ អាវុធហត្ថនារី បានចូលរួមចំណែ​កយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងការប្រ​យុទ្ធ​ប្រឆាំងជាមួយនឹងជំងឺកូវីដដប់១៩នាពេលកន្លងមករហូតទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកំណ​ត់ការលើកកម្ពស់​សមភាព​យេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរ​បៀបវារៈ​គោលន​យោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ​ស្រ្ដីគឺ​ជា​ស្នូលផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !