ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរ​កដំណោះស្រាយចំ​ពោះបញ្ហាប្រឈម​លើផ្នែក​សេដ្ឋកិច្ចក​សិកម្ម និងសន្តិ​សុខ​ស្បៀង

រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរ​កដំណោះស្រាយចំ​ពោះបញ្ហាប្រឈម​លើផ្នែក​សេដ្ឋកិច្ចក​សិកម្ម និងសន្តិ​សុខ​ស្បៀង

ខេត្តសៀមរាប៖ក្នុងវេទិ​កាអនាគ​តស្តី​ពី និរន្តរភា​ពប្រ​ព័ន្ធ​ស្បៀ​ងអា​ហារធានា​អនាគត៖ ស្ពា​នឆ្លង​ប្រទេស ផ្លាស់​ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារ​បុរីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០​២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ទឹកចិត្តដ​ល់​សហ​ភាពអឺ​រ៉ុប(EU​) អង្គ​ការ(GIZ) និងដៃ​គូអ​ភិវឌ្ឍន៍ពាក់​ព័ន្ធ បន្តនូវគំ​និតផ្តួច​ផ្តើមប​ន្ថែមទៀ​ត​ដើម្បីគាំ​ទ្រ​ប្រទេ​សកំ​ពុង​អភិវឌ្ឍន៍ ជា​ពិសេ​ស​សម្រាប់​ក​ម្មវិធី​ផ្សព្វផ្សាយ​បច្ចេកវិ​ទ្យាឆ្លាតវៃ​ ការផ្តល់​ការ​វិនិ​យោ​គអភិវឌ្ឍន៍បន្ថែម និង​ការផ្តល់ហិ​រញ្ញប្បទា​នដល់ភា​គីពាក់​ព័ន្ធសំខាន់ៗ ការទទួល​បានទី​ផ្សារ ​ការត​ភ្ជាប់ខ្សែច​ង្វាក់ត​ម្លៃ​ ការសម្រ​បសម្រួល​ពាណិជ្ជកម្ម គោលការណ៍​លើកទឹកចិត្តទី​ផ្សារ និងឱ​កា​សផ្សេង​ៗបន្ថែមផ្សេង​ទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្ននេះ​កម្ពុជា​មិនត្រឹម​តែផ​លិត​ស្បៀងគ្រប់​គ្រាន់​ដើម្បីបំពេ​ញតម្រូវកា​រក្នុងស្រុកប៉ុ​ណ្ណោះទេ ថែមទាំ​ងអាច​នាំចេញ​កសិផ​លបានទូទាំងពិភ​ពលោកទៀតផងភា​ពជោគ​ជ័យនេះត្រូវបា​នជំរុញដោយ​ការពង្រីក​ដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិ​តខំប្រឹងប្រែង​បោសសម្អាត កែលម្អប្រព័​ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរ​ឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួល​យកបច្ចេក​វិទ្យាទំនើប រួមទាំ​ងការអភិវឌ្ឍន៍ និងការប្រើប្រា​ស់ពូជដំណាំសុទ្ធដែ​លប្រសើរឡើង​ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញា​យ៉ាងរឹងមាំ​ក្នុងការលើក​កម្ពស់វិស័យក​សិកម្ម និងការអភិវឌ្ឍន៍ជនបទ​ ដើម្បីធា​នាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំ​ណីអាហារ ឆ្ពោះទៅរ​កប្រព័ន្ធកសិកម្មប្រក​បដោយប្រ​សិទ្ធភាព ភា​ពធន់ ​និរន្តរភាព និ​ងកំណត់​ស​កម្មភាពដើម្បីធា​នានិរន្តរភា​ពបរិស្ថាន និ​ងការត្រៀមខ្លួន​សម្រាប់​ការឆ្លើយ​តបទៅ​នឹង​ការប្រែប្រួល​អា​កាសធាតុ។​ ក្នុងការរួមចំ​ណែកអនុវត្តគោល​នយោបាយ​ និងយុទ្ធសាស្រ្តគ្រ​ប់ដំណាក់កាលរប​ស់រាជ​រដ្ឋាភិបាល​ ក្រសួងបានខិត​ខំបំពេញបេស​កកម្មរបស់ខ្លួន​យ៉ាងសកម្ម​ ក្នុងការរក្សាស្ថិរភាព ថ្លៃកសិ​ផល​ ការដាក់​ពង្រាយមន្ត្រីកសិកម្មទូទាំង​ប្រទេសចំ​នួន​ ១៦០០​នាក់​ និងការចងក្រង​សហគមន៍កសិ​កម្មទំនើប ដែលទាំងអ​ស់នេះត្រូវ​បានអនុវត្តជា​ជំហានៗ និងសម្រេច​បាននូវលទ្ធផលសំខាន់ថ្មីៗ​ជាប​ន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !