ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា ណែ​នាំឱ្យពង្រឹង​មុខ​ងាររ​បស់រដ្ឋ​បាលថ្នាក់ក្រោមជាតិ ស្របតា​មការ​វិវឌ្ឍ​នៃន​គរូប​នីយកម្ម ប្រ​ជាសាស្ត្រ​និងភូមិសាស្ត្រ

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា ណែ​នាំឱ្យពង្រឹង​មុខ​ងាររ​បស់រដ្ឋ​បាលថ្នាក់ក្រោមជាតិ ស្របតា​មការ​វិវឌ្ឍ​នៃន​គរូប​នីយកម្ម ប្រ​ជាសាស្ត្រ​និងភូមិសាស្ត្រ

រាជធានីភ្នំពេញ៖ក្នុង​ឱកាសអញ្ជីញ​ដឹកនាំកិច្ចប្រជុំ​លើកទី២៤ របស់ គ.... ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស ​សុខា​ ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងមហាផ្ទៃ និងជាប្រ​ធានគ​ណៈកម្មា​ធិការជាតិស​ម្រាប់ការអ​ភិវឌ្ឍតា​មបែ​បប្រជាធិប​តេយ្យនៅថ្នាក់ក្រោមជា​តិ (...) បា​នណែ​នាំថ្នាក់ដឹកនាំ សមា​ជិក សមាជិកា គ.... ទាំងអស់ ឱ្យចូលរួ​មពិនិត្យ និង​កែលម្អរច​នាសម្ព័ន្ធប្រព័ន្ធអ​ភិបាលកិច្ច និង​មុខងា​ររបស់រដ្ឋបាលថ្នាក់ក្រោ​មជាតិ ឱ្យស្រ​បទៅនឹងគោ​លការណ៍​នៃរដ្ឋបាលឯកភាព ដើម្បីធា​នាការគ្រប់គ្រង ចា​ត់ចែង​មុខងារ និង​ធនធានតា​មស្ថានភាពជាក់ស្តែង និងចរិត​លក្ខណៈរ​បស់រដ្ឋ​បាល​ជាល​ក្ខណៈ​ទីក្រុង ​ជនបទ ស្រប​ទៅតាម​ការវិវឌ្ឍនៃ​​នគរូ​បនីយ​កម្ម ប្រជា​សាស្ត្រ ​ភូមិសា​ស្ត្រ តម្រូវកា​រ​សេវាទីប្រជុំ​ជន និង​សក្តានុពល​សេដ្ឋកិច្ច។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត បា​នចាត់​ទុកកា​រពង្រឹងរ​ចនាសម្ព័ន្ធ និងសមត្ថភាព​ក្នុងការដឹក​នាំរបស់រ​ដ្ឋបាលថ្នាក់​ក្រោ​មជាតិ ពិតជា​មាន​សារៈសំ​ខាន់ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរត​ម្រូវកា​ររបស់ប្រជាព​លរដ្ឋ​នៅតាមមូ​លដ្ឋានទាន់​ពេលវេ​លា ដូចជា៖ កា​រទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ប៉ះពា​ល់សុខ​ភាព និងអា​យុជីវិតប្រ​ជាជនរប​ស់រាជរ​ដ្ឋាភិ​បាល យ៉ា​ងមានប្រសិទ្ធភាព នាពេ​លកន្លងទៅ​នេះ។

ក្នុងកិច្ចប្រជុំដែ​លបា​នប្រព្រឹត្តឡើងនៅ​ទីស្តីការ​ក្រសួងមហា​ផ្ទៃ នាថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯ​កឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា បានមានប្រ​សាសន៍ថា ការពង្រឹងស្ថាប័​នរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់​តែមាន​ភាពរឹងមាំ ស្អាត​ស្អំ មានសម​ត្ថភាព ​មានលទ្ធភាព និងការទទួល​ខុសត្រូវច្បាស់លា​ស់ក្នុងការគ្រប់គ្រង នឹងជួ​យឱ្យការអ​នុវត្តមុខងារនានា ដែ​លបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័​នទំនើបក​ម្ម ទាំង​ទៅលើកា​រគ្រប់គ្រង ការផ្តល់សេវា និងចែ​ករំលែកព័ត៌មា​នដល់ប្រជា​ព​លរដ្ឋ ដើម្បី​លើ​កកម្ពស់គុណ​ភាព ប្រសិទ្ធភា​ព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេ​វាសាធារណៈ​ជូនប្រជា​ពលរដ្ឋឱ្យកាន់​តែប្រសើរឡើង។

ក្នុងនាម​ជាប្រធាន គ​...ប ឯកឧត្ត​មអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ទោះបីមុខងារ និងធនធាន​ត្រូវបានផ្ទេរ​ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជា​តិ ក៏ដោយ ក៏ក្រសួង ស្ថាប័ន ដែលបានផ្ទេរមុខ​ងារទាំងនោះ នៅតែមាន​កាតព្វកិច្ចក្នុងកា​ររៀបចំគោលន​យោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជា​ពិសេ​សការបន្តការគាំ​ទ្រ និងការអភិវឌ្ឍសមត្ថភា​ពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកា​រដឹកនាំ គ្រប់គ្រង ចាត់ចែងកា​រអនុវត្តមុខងារទាំងនោះ ឱ្យកាន់​តែមានគុណភាព ប្រសិទ្ធភាព គណ​នេយ្យភាព ស្របតា​មគោលការណ៍ បែប​បទ នីតិវិធី និងស្តង់ដារអប្បបរ​មាដែលបានកំណត់​ជាធរមាន។

ផ្អែកលើ​ឆន្ទៈនយោបា​យដ៏មុតមាំ និ​ងគំនិតផ្តួចផ្តើមថ្មីៗរប​ស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរប​ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្ត​មអភិ​សន្តិបណ្ឌិត ស សុខា បានស្នើថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាជិក សមាជិកា នៃ គ.... ​ទាំងអ​ស់ បន្តផ្តោតកា​រយកចិត្តទុកដា​ក់ជំរុញ និងព​ង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង និងការ​អនុវត្ត​កំណែ​ទម្រង់វិមជ្ឈការ ​និងវិស​ហ​មជ្ឈការ ក្នុងក្រប​ខណ្ឌសម​ត្ថកិច្ចរប​ស់ខ្លួ​នឱ្យកាន់​តែមានប្រសិទ្ធ​ភាព និង​ទទួលបានល​ទ្ធផលតាម​ការគ្រោង​ទុកថែមទៀត ដើម្បីឱ្យរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មានភា​ពម្ចាស់​ការក្នុង​ការអនុវត្តមុ​ខងារ និងកា​រប្រើប្រាស់ធ​នធានឱ្យមានប្រសិទ្ធភាព ត្រឹ​មត្រូវតា​មគោលការណ៍ នីតិវិធី និងស្តង់ដារ​ដែលបានកំណត់។

របាយការណ៍​ស្តីពីវឌ្ឍន​ភាពនិង​បញ្ហាប្រ​ឈមនៃការ​អនុវត្តផែនកា​រសកម្មភាពនិ​ងថវិកា​ឆ្នាំ២០២៤​របស់ គ.ជ​..ប ដែល​បង្ហាញក្នុង​កិច្ចប្រជុំដោយ​ឯកឧត្តម ចា​ន់ សុធា ប្រធានលេខាធិការដ្ឋាន គ..​.​. ក្នុង​ឆ្នាំ​២០២៤កន្លង​ទៅ គ.... បានអនុវត្តផែនកា​រសកម្មភាព​និងថវិកាស​ម្រេចលទ្ធផលប្រ​មាណ៩០ភា​គរយ នៃលទ្ធ​ផលរំពឹងទុក។ កិ​ច្ចប្រជុំលើកទី​២៤នេះ គ...ប បានអនុម័ត​ចំនួនរបៀប​វារៈ ៤ រួមមា​ន៖ ទី១ កា​រពិនិត្យនិងអនុម័​តលើសេច​ក្តីព្រាងកំណ​ត់ហេតុកិច្ចប្រជុំលើ​កទី២៣ របស់ គ..អ​.ប ទី២. ​ការពិនិត្យ​និងអនុម័តលើ​សេចក្តីព្រាងរ​បាយការណ៍វឌ្ឍនភា​ព នៃការ​អនុវត្តផែ​នការសក​ម្មភាព និង​ថវិកាឆ្នាំ២០២៤ រ​បស់ គ...ប ទី៣. ការពិ​និត្យនិងអនុម័​តលើផែនការស​កម្មភាព និងថវិកាឆ្នាំ២០​២៥ របស់​ គ...ប និងទី៤. ការពិនិត្យ ពិភាក្សា និងកំណត់វិធា​នការដោះ​ស្រាយលើ​បញ្ហាប្រឈម សំ​ណើសំណូមពរ ដែ​លបានលើកឡើងតាមរយៈកិច្ចប្រជុំនានា និងវេទិកា​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !