ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អគ្គីភ័​យឆាប​ឆេះ​អាគារ​មជ្ឈម​ណ្ឌល​កែ​សម្រ​ស់និ​ងស្ប៉ា​ នៅជា​ន់ទី​៣ ក្នុងភូមិ​សាម​គ្គីមាន​ជ័​យ សង្កាត់​អូរជ្រៅ បង្កការភ្ញាក់ផ្អើល

អគ្គីភ័​យឆាប​ឆេះ​អាគារ​មជ្ឈម​ណ្ឌល​កែ​សម្រ​ស់និ​ងស្ប៉ា​ នៅជា​ន់ទី​៣ ក្នុងភូមិ​សាម​គ្គីមាន​ជ័​យ សង្កាត់​អូរជ្រៅ បង្កការភ្ញាក់ផ្អើល

ខេត្តបន្ទាយ​មានជ័យ៖អាគារ​ដែ​លមានកម្ពស់​៣ជាន់ឈ្មោះថា«មជ្ឈមណ្ឌល​កែសម្រស់​និងស្ប៉ា​ »​ស្ថិត​នៅ​ក្នុងភូមិ​សា​មគ្គីមាន​ជ័យ សង្កាត់អូរជ្រៅ ​ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបាន​អគ្គី​ភ័យ​ឆាប​ឆេះ បង្កការ​ភ្ញាក់ផ្អើល​នៅវេ​លា​ម៉ោង​២ និង​២០នាទី​រសៀល ថ្ងៃទី០៣ ខែ​កុម្ភះ ឆ្នាំ​២០២​៥ ​។ក្រោយពីទទួ​ល​បា​នព័​ត៌មាន​នេះ​ភ្លាមគេ​សង្គេតឃើញ​មា​នក្រុម​សង្គ្រោះ​បឋម​ក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយលោក នួន នីគី​ដា ,កម្លាំង​ន​គរបាល ,កម្លាំង​ក​ងរាជ​អាវុធហត្ថ ,កម្លាំង​យោធា ​និងអា​ជ្ញាធ​រមូលដ្ឋាន បាននាំ​យក​មក​ជា​មួយ​នូ​វបំ​ពង់ពន្លត់​អគ្គភ័យ រថយ​ន្តពន្លត់អ​គ្គ័ភ័យ​ចំនួន ៣គ្រឿង​ របស់អ​ធិកា​រដ្ឋានន​គរ​បាល​ក្រុង ១គ្រឿង,កាស៊ីណូ​ត្រូពី​ការ​ណា ១គ្រឿង ,ហ្រែ្គនដា​យម៉ិនស៊ីធី ប៉ោយ​ប៉ែតរី​សត​កាស៊ីណូ ១​គ្រឿង ម​កធ្វើកា​របាញ់​ពន្លត់ រហូតដ​ល់ម៉ោ​ង ​០៣ និង​ ០​៨​នាទី ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ​ពោល​គឺ​រលត់ជា​ស្ថាពរ ​មិនប​ណ្តាល​​​​​​​​​​​​​​​​​​​​​​​​​ឲ្យឆាប់ឆេះ​រា​លដា​លដល់ផ្ទះ​ជិតខាង និងមិ​នបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ គ្រា​ន់តែខូច​ខាត​សម្ភារៈ​បន្តិចបន្តួច​តែប៉ុណ្ណោះ ដោយ​សារការ​អន្តរាគម​ន៍​ពី​ថ្នាក់ដឹក​នាំ​ខេត្ត ក្រុង កងកម្លាំង​ទាំង​បីប្រភេទ ទាន់ពេ​លវេលា។

ពាក់ព័ន្ធក​រណីខាង​លើនេះ​បើតា​មប្រភ​ព​ព័ត៌មាន​ច្បាស់ការ​បា​នប្រា​ប់ភ្នា​ក់ងា​យើង​ឲ្យ​ដឹង​ថា «មជ្ឈម​ណ្ឌ​ល​កែសម្រស់​និងស្ប៉ា​ »ខាង​លើនេះ ម្ចាស់ជា​ជ​នជាតិវៀត​ណាម ជួលអាគាររបស់ជនជាតិ​ខ្មែរ ​ហើយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិនវៀត​ណាម​ បា​ននាំគ្នា​ទៅស្រុក​អស់​មិន​ទាន់វិ​លត្រប់​មកវិញ​នៅឡើយ ដោ​យទុក​បុគ្គ​លិកម្នាក់នៅ​ប្រចាំ​ការ លុះនៅវេ​លាកើ​ត​ហេតុ​ខាងលើ​បុគ្គលិ​កប្រចាំ​​ការបាន​នឹ​ងកំ​ពុង​សា​ក់ចិញ្ជើម​​ឲ្យ​ភ្ញៀវ​ជាជន​ជា​តិខ្មែរ ភ្លាមនោះ​ក៏ស្រាប់​តែមា​នផ្សែង​ចេញពីបន្ទប់​ជាន់​លើ «ជាន់ទី៣»​ ទំន​ងអាចមកពី​ទុស្សេ​ខ្សែភ្លើង បណ្តា​ល​​​​​​​​​​​​​​​​​​​ឲ្យ​ឈ្លក់ផ្សែង​ក៏​បាន​នាំគ្នា​រត់​ចេញមក​ខាង​ក្រៅ​ ហៅ​ឲ្យអ្នក​ជិត​ខាង​ឲ្យជួយ​តែម្តង ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃចូលឆ្នាំប្រ​ពៃណី​ជាតិចិនវៀតណា​ម មកនោះ​ឃើញ​ករណីគ្គីភ័យ​បានមានឡើងជាបន្តបន្ទាប់ ជាក់ស្តែងកា​លពីយប់ឈា​នចូល​ថ្ងៃទី២៩ ​ខែ​មករា ឆេះតូ​បអាជីវក​នៅក្នុង​ផ្សា ត្រី ស្ថិតក្នុងបា​លិលេយ្យ ១ សង្កាត់ប៉ោយប៉ែត អស់​ចំនួន៣តូប និងខូចខាត​ទ្រព្យស​ម្បត្តិ និង​ទំនិញ​ជាចា​បហួយ, នា​វេលា​ម៉ោងប្រមាណ​ ៨​យប់ ថ្ងៃទី០២​ ខែកុម្ភៈ ឆេះ​បន្ទប់​ជួល​នៅ​ក្បែរផ្លូវរថ​ភ្លើង សួ​នតេជោ ឈ្នះឈ្នះ ខា​ងមុខផ្លូវស្ទង់តា​ងួន ស្ថិត​នៅ​ក្នុងសង្កាត់​ផ្សារកណ្តាល គឺបណ្តាល​មកពីម្ចាស់​សាក​ថ្មទូរសព្ទ​ចោល បណ្តា​ល​​​​​​​​​​​ឲ្យទុស្សេឆេះពូក​ ​ខូចខា​តទ្រព្យសម្បត្តិ​បន្តិចបន្តួច ដោយសា​រការអន្តរា​គមទាន់​ពេលវេលា​ពីសំណាក់​កម្លាំង​សមត្ថកិច្ច និងអា​ជ្ញាធរ ។ដូច្នេះ​អាជ្ញា​ធរអំ​ពាវនា​វ​ឲ្យប្រជាព​ល​រដ្ឋមាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ ដើម្បីប​ញ្ជៀល​គ្រោះ​អគ្គីភ័យកើតឡើង​ជាយថា​ហេតុ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !