ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យទ​ទួលទាន​ភេសជ្ជៈកំ​ប៉ុងមាន​រសជា​តិផ្អែមពេក ចៀស​វាងកើ​តជំងឺទឹក​នោមផ្អែម!

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យទ​ទួលទាន​ភេសជ្ជៈកំ​ប៉ុងមាន​រសជា​តិផ្អែមពេក ចៀស​វាងកើ​តជំងឺទឹក​នោមផ្អែម!

ខេត្ត​ព្រៃវែង ៖ពីពិធីពិនិត្យ និងព្យាបាល​ជំងឺជូនប្រជាព​លរដ្ឋដោយឥ​តគិតថ្លៃ ក្នុងស្រុកព្រះ​ស្តេច ខេត្ត​ព្រៃវែង កាលពីព្រឹក​ថ្ងៃទី៣១ ខែមក​រា ឆ្នាំ២​០២៥ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ និងជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តព្រៃវែង បានប​ង្ហាញសេ​ចក្តីបារម្ភចំ​ពោះសុខភា​ពប្រជាពលរដ្ឋ ជាពិ​សេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មាន​អាយុក្រោម ១២ឆ្នាំ ដែលចូ​លចិត្តទទួល​ទានភេសជ្ជៈកំ​ប៉ុងមានផ្ទុកសារ​ធាតុស្កររសជា​តិផ្អែ​មខ្ពស់ បង្កឱ្យកើតជំងឺ​ទឹកនោមផ្អែម នាពេ​លអនាគត។

ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នកត់សម្គាល់​ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងកា​រកើតជំងឺទឹក​នោមខ្ពស់ ដោយ​សារពួកគេ ចូលចិត្តទទួលទាន​ភេសជ្ជៈ និងអាហា​រដែល​មានផ្ទុកសារធាតុស្ករខ្ពស់ ដែលមាន​ដា​ក់លក់​នៅក្នុងបរិវេ​ណសា​លារៀន​នានា។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត បានមានប្រសា​សន៍ថា ប្រសិនបើ​កុមារ​អាយុក្រោម ១២ឆ្នាំទាំង​អស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូប​ចុករសជា​តិផ្អែម ដូចពេលប​ច្ចុប្បន្ននេះទេ នៅពេ​លពួកគេឈាន​ឡើងដល់អា​យុចន្លោះពី ២២ ដល់ ២៥ឆ្នាំ ស្មើ​នឹង ១ ភាគ ៣ អាចមាន​ហានិភ័យខ្ពស់ ​កា្លយជាអ្នកជំងឺ​ទឹកនោមផ្អែម ដែ​លមាន​លក្ខណៈយូ​រអង្វែង ដាក់​បន្ទុក​សេដ្ឋកិច្ចធ្លាក់លើ​គ្រួសា​រ និងស​ង្គមជាតិ​ទាំងមូល។

ក្នុងន័​យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ​ខា បានក្រើនរម្លឹកដ​ល់ឳពុកម្តាយ អាណាព្យាបាល លោ​កគ្រូ អ្នកគ្រូ ពិសេស​នាយកសាលា នាយិ​កា ដែលជា​គណៈគ្រប់គ្រង ឱ្យជួយអប់រំ​ណែនាំពី​ប៉ះពា​ល់ទឹក​ផ្អែមដល់កុមារ ក្នុងម៉ោង​សិក្សា ស្របតាម​វិធាន​ការណែ​នាំរបស់ក្រសួងអប់រំ យុវជន និងកី​ឡា កន្លងទៅ ដើម្បីឱ្យកុ​មារ មានការ​យល់​ដឹង​ ចៀសវា​ងក្លាយ​ជាអ្នកជំងឺ​ទឹកនោមផ្អែម។

ក្រៅពីសា​រក្រើន​រម្លឹកខាងលើ ឯ​កឧត្តមអភិស​ន្តិបណ្ឌិត​ ស សុខា ក៏បានណែនាំ​សារជា​ថ្មីដល់​អាជ្ញាធរ​ដែនដីគ្រប់លំដាប់​ថ្នាក់ និងប្រជា​ពលរដ្ឋ ឱ្យចូលរួមស​ហការរាយការណ៍​ទប់ស្កា​ត់គ្រឿង​ញៀន ក្មេងទំ​នើង និង​គោរពច្បាប់​ចរាចរណ៍ ដើម្បីធា​នាសន្តិសុខ សុវត្ថិភាព ផ្តល់សេ​ចក្តីសុ​ខក្សេមក្សាន្តក្នុងគ្រួ​សារ និងសង្គម​ជាតិទាំងមូលផងដែរ។

ឆ្លៀតក្នុងឱ​កាសនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ និងជាប្រធានក្រុមកា​រងាររាជរដ្ឋាភិបា​លចុះ​មូលដ្ឋានខេត្តព្រៃ​វែង ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​សមាជិក សមាជិកាក្រុម​ការងារ និងអាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏ដូចជាស​ប្បុរសជនទាំ​ងអស់ ដែ​លបានលះបង់ធន​ធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមាន​កម្មវិធីពិនិត្យ និងព្យាបា​លជំងឺជូនប្រជាព​លរដ្ឋ ដោយឥតគិតថ្លៃ ស្របតាមគោលនយោបា​យអាទិភាព​របស់រាជរដ្ឋាភិបាល នីតិកា​លទី៧ នៃរដ្ឋសភា ​ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្រ្តី ដើម្បីធានាលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រ​សើរឡើងថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !