ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណា​លសួរសុខទុក្ខ និងបំ​ពាក់មេដាយការងារ និងផ្តល់​ប័ណ្ណសរសើរដល់ថ្នាក់​ដឹកនាំ និងមន្ត្រីនៃ​មន្ទីរព័ត៌មាន​ខេត្តបន្ទាយមានជ័យ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណា​លសួរសុខទុក្ខ និងបំ​ពាក់មេដាយការងារ និងផ្តល់​ប័ណ្ណសរសើរដល់ថ្នាក់​ដឹកនាំ និងមន្ត្រីនៃ​មន្ទីរព័ត៌មាន​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយ​មានជ័យ៖មន្ត្រី​នៃមន្ទីរព័​ត៌មានខេ​ត្តបន្ទាយមា​នជ័យ ត្រូវធ្វើជា​សេនា​ធិការ​ល្អរបស់រដ្ឋបា​លខេត្ត លើការ​ងារព័ត៌មាន និងសា​ធារណមតិ ដោ​យបន្តយ​កចិត្តទុកដា​ក់ពិនិត្យរាល់ព័​ត៌មានមិនពិត ព្រមទាំង​ទប់ស្កាត់ និងឆ្លើយត​បឱ្យបានទា​ន់ពេលវេលា​រាល់ព័​ត៌មានទាំ​ងអស់​ដែលបា​នផ្សព្វផ្សាយ​តាមបណ្ដាញ​សង្គម ដែលធ្វើឱ្យប៉ះ​ពាល់ស្ថិរ​ភាព សណ្ដាប់​ធ្នាប់ បង្កអស​ន្តិសុខក្នុងខេត្ត ក៏ដូចជានៅ​ទូទាំងប្រ​ទេស​។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាស​ន៍បែបនេះ​ ក្នុងឱកា​សអញ្ជើញ​ជួបសំណេះ​សំណា​លសួរសុខទុក្ខ និងបំ​ពាក់មេដាយការងារ និងផ្តល់ប័​ណ្ណសរសើ​រដល់​ថ្នាក់ដឹកនាំ និងមន្ត្រីនៃ​មន្ទីរព័ត៌មា​នខេត្តបន្ទាយ​មានជ័យដែលមានស្នាដៃ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២​០២៥ នៅសា​លប្រជុំមន្ទីររព័ត៌មា​នខេត្តបន្ទាយ​មានជ័យ។

ក្នុងនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌​មាន បានលើ​កទឹក​ចិត្តក្រុមការងារព័ត៌មាន និងសា​ធារណ​មតិ​របស់មន្ទីរព័​ត៌មាន​ខេត្តបន្ទាយមានជ័យ ឱ្យ​បន្តផលិត និងផ្សព្វផ្សាយ​ព័ត៌មានពី​សក្តានុព​លខេត្តឱ្យបា​នច្រើ​នដើម្បីផ្តល់​ព័ត៌មាន​សម្បូណ៌បែបជូនដល់​សាធារណជន និងចូលរួមទប់​ស្កាត់ព័ត៌មា​នក្លែងក្លាយ ហើយសូម​យក​ចិត្តទុកដាក់ និងខិតខំប្រឹង​ប្រែងបង្កើន​ការផលិតពី​ព័ត៌មាន​វិជ្ជមា​ននានា​ទាក់ទ​ងនឹងសមិទ្ធផល​សម្រេច​បាន និង​កិច្ចខិត​ខំប្រឹងប្រែង​របស់រដ្ឋបាលខេត្ត មន្ទីរជំនា​ញក្នុងការ​បម្រើប្រជាព​លរដ្ឋលើគ្រប់វិស័យ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​វាយតម្លៃខ្ពស់ចំ​ពោះមន្ទីរព័ត៌​មានខេត្តបន្ទាយមានជ័យ ដែលបាន​សម្រេចបា​នកិច្ចការងារ​យ៉ាងច្រើនក្នុងឆ្នាំ​២០២៤កន្លង​ទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោ​តទស្សន៍ក្នុង​ខេត្ត រួមទាំង​ការចូលរួមរៀបចំ​សណ្តាប់ធ្នាប់វិស័​យសារព័ត៌មាន ពង្រឹងការអនុ​វត្តក្រមសីល​ធម៌វិជ្ជាជី​វៈសារព័ត៌មាន។

ទន្ទឹមជាមួយគ្នា​នោះឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងកោ​តសរសើរដល់​មន្ត្រីទាំងអស់​នៃមន្ទីរព័ត៌មា​នខេត្តបន្ទាយមានជ័យ ចំពោះការបាន​ចូលរួមយ៉ាងសកម្មក្នុងកា​រផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារ​ណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើង។

ហើ​យការងារ​ព័ត៌មានមានតួនា​ទីសំ​ខាន់លើកា​រផ្សព្វផ្សាយព័ត៌មានពិ​តគ្រប់គ្រងសាធារណៈមតិជាសមត្ថកិច្ច​ជាអ្នកពាំនាំព័ត៌មានទាន់ហេតុកា​រណ៍ពី​រាជរដ្ឋា​ភិបាល​មកដល់ប្រ​ជាពលរដ្ឋគ្រប់ស្រទា​ប់វណ្ណៈបានយល់ដឹងនិងពាំ​នាំព័ត៌មានពីការលំ​បាកប្រឈមរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលធ្វើ​យ៉ាងណារ​ហ័សលឿនទាន់ហេ​តុការណ៍​ និងទឹកចិត្តបាន។ ចុងក្រោយ​ ឯកឧត្តមរដ្ឋម​ន្ត្រីបាន​មានប្រ​សាស​ន៍ផ្ដោតសំខាន់​ចំពោះអស់​លោក លោកស្រីមន្ត្រីរា​ជការមន្ត្រីមន្ទីរព័​ត៌មាននិងប​ងប្អូនអ្នក​សារព័ត៌​មានទាំងរដ្ឋនិ​ងឯកជនធ្វើយ៉ា​ងណាគោ​រពរដ្ឋធម្មនុញ្ញវិជ្ជាជីវៈ ព័ត៌មានឲ្យបា​នខ្ជាប់ខ្ជួនបន្ត​ធានានូវបរិយា​កាសល្អប្រសើរសម្រាប់ការអនុវត្តក្រ​មសីលធម៌​វិជ្ជាជីវៈប្រកបដោយ​ទំនុកចិត្តប្រសិទ្ធភាពគុ​ណភាពទំនួលខុសត្រូវ​ សម្ដែងភាពមិនស្មោះត្រង់យុត្តិធម៌​ មិនលម្អៀងគោរព​សិទ្ធិអ្នកដទៃនៃ​ការផ្សព្វផ្សាយព័ត៌មាន​។ បញ្ចប់នៃកម្មវិធីឯកឧត្តម ក៏បាន​បំពាក់នូវគ្រឿងឥស្សរិយ​យស​ មេដាយ​ ប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីរាជការទាំងអស់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !