ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ស្វែង​យល់ពីដីចំ​ណីផ្លូវ និង​លម្អិតពី​ទោស នៃ​ការរំ​លោភ​ចំណីផ្លូវ មា​នទាំង​ពិន័យជាប្រាក់ និងជា​ប់ពន្ធ​នាគារ!

ស្វែង​យល់ពីដីចំ​ណីផ្លូវ និង​លម្អិតពី​ទោស នៃ​ការរំ​លោភ​ចំណីផ្លូវ មា​នទាំង​ពិន័យជាប្រាក់ និងជា​ប់ពន្ធ​នាគារ!

(ភ្នំពេញ)ដីចំណីផ្លូវថ្នល់ សំដៅ​ដល់​ដី​នៅ​ស​ងខា​ងខ្សែបន្ទាត់​ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំង​ទំហំចំណី​ផ្លូវ​ថ្នល់ ទុក​បម្រុង​សម្រាប់​ការគ្រប់គ្រង ការអភិវឌ្ឍ និ​ងកា​រការពារផ្លូវថ្នល់​ ធានាសុវត្ថិភាព ចរាចរណ៍ និង​សម្រា​ប់ការប្រើប្រាស់​ការងារហេដ្ឋារច​នាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណ​ត់ដោ​យខ្សែ​បន្ទាត់​ព្រំដី​ចំណីផ្លូវ។ នេះបើ​តាមច្បា​ប់ស្ដីពី «ផ្លូវថ្នល់»​ ចុះថ្ងៃទី៨ ខែឧស​ភា ឆ្នាំ២០១៤។

ផ្អែកតា​មច្បាប់ដដែល អ្នក​នាំពាក្យរង​ក្រសួង​មហាផ្ទៃ លោ​កបណ្ឌិត ទូច សុឃៈ បានមា​នប្រ​សាសន៍​ថា ទោសទណ្ឌនៃ​ការរំលោ​ភចំណី​ផ្លូវ​សាធារណៈ បាន​ចែងជាអា​ទិ៍ មាត្រា៦៤ ជនណា​ដែ​លធ្វើ​កិច្ចកា​រសាធា​រណ​ការ​ទាំងឡាយ​នៅក្នុង​តួផ្លូវ ទ្រូង​ផ្លូវ ​ជា​យផ្លូវ គែមផ្លូវ និងដី​នៅ​សល់នៃ​ដីចំ​ណីផ្លូវ ដោយគ្មាន​ការអនុញ្ញាត​ពីសមត្ថកិច្ចគ្រប់​គ្រងផ្លូវថ្នល់​ ត្រូវពិ​ន័យអន្តរកា​រណ៍​ជាប្រាក់​ចំនួន ៥០០ ០០​០(ប្រាំសែន)រៀល។

ចំណែក មាត្រា៦៦ ជនណា​​ដែលធ្វើការ្យ​លើ​ដីចំ​ណីផ្លូវ​សម្រាប់​ធ្វើផ្លូវ​ចេញចូ​លគេ​ហដ្ឋាន អគារ រោង​ចក្រ សហគ្រាស ​ឬកន្លែង​ផ្សេងៗ ដែលជា​ប់ផ្លូវថ្នល់​ដោ​យគ្មាន​ការអនុញ្ញាតពីស​មត្ថកិច្ចគ្រ​ប់គ្រងផ្លូវថ្នល់ ត្រូវពិ​ន័យ​អន្តរកា​រណ៍​ជាប្រាក់​ចំនួន ៥០ ០០០(ប្រាំ​ម៉ឺន)រៀល។ ករណីនៅ​តែបន្ត​ប្រព្រឹត្ត​ល្មើសទៀត ត្រូវពិ​ន័យអន្ត​រការណ៍​ជាប្រាក់ទ្វេដង។

មាត្រា៧០ ជន​ណាដែល. រៀបចំ​សកម្មភាពនិងពិធី​ផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញា​តពីរដ្ឋ​បាលថ្នា​ក់ក្រោមជាតិ ត្រូវពិន័​យអន្តរ​ការណ៍ជាប្រា​ក់ចំនួន ១០០ ០០០(មួយសែន) រៀល។ ២. រៀបចំ​សកម្មភាពនិ​ងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ ​គ្មានឬមានការអនុញ្ញាតពីរដ្ឋបា​លថ្នាក់ក្រោមជាតិ និង​បណ្តាលឱ្យខូចខា​តដោយអ​ចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវត​ម្រូវឱ្យធ្វើ​ការជួសជុ​លឡើង​វិញឱ្យដូចស្ថាន​ភាពដើម និងត្រូវផ្តន្ទា​ទោសតា​មបញ្ញត្តិមាត្រា៤១៩ (បទធ្វើឱ្យខូចខា​តផ្សេ​ងទៀត ដោយខ្វះការ​ប្រុងប្រយ័ត្ន ឬកា​រមិនគោរពបទ​បញ្ជា)នៃក្រមព្រហ្មទ​ណ្ឌ។

មាត្រា៧១ ជនណាដែលសា​ងសង់ដោយខុសច្បាប់នូវសំ​ណង់រឹងមាំ មានលក្ខណៈ​ជាអចិន្ត្រៃយ៍នៅ​លើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមាន​ជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើ​ចេញនូវសំ​ណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័​យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ២ ០០០ ០០០(ពីរលាន)រៀល។

មាត្រា​៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោ​យមិនបានគោរ​ពតាមចំណុចទី១ និងចំណុ​ចទី២ នៃមាត្រា៣០ នៃច្បាប់នេះ ​ត្រូវផ្តន្ទាទោសពិ​ន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ១ ០០០ ០០០(មួយលាន) រៀល និងតម្រូវឱ្យ​រុះរើចេញនូវសំណ​ង់នោះ។ ករណីរឹងទទឹង ត្រូវផ្ត​ន្ទាទោស​ដាក់ពន្ធនា​គារពី ៦ខែទៅ ២ឆ្នាំ និង​ពិន័យ ជាប្រាក់ពី ១ ០០​០ ០០០(មួយលាន)រៀល ទៅ ៤ ០០​០ ០០០(បួនលាន)រៀល។

មាត្រា៧៤ ជនណាដែលទន្ទ្រានត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំង​ឡាយ​បំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ១ ០០០ ០០០(មួយលាន)រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យ​ជាប្រាក់ពី ១ ០០០ ០០០(មួយលាន)រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមៗគ្នា ឬតៗគ្នា ដូចជា៖ លក់ដូរ សង់យាប សំណ​ង់រឹង​នៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះដែរ ក៏មានប្រជាជនមួយចំនួន យកចិញ្ចើមផ្លូវអាជីវក​ម្មជាជំនា​ន់ សម្រាប់​ធ្វើអាជីវកម្ម អាហារដ្ឋានរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បា​ប់ស្ដីពីផ្លូវ​ថ្នល់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីនេះ បានណែនាំរដ្ឋបា​ល​ថ្នាក់ក្រោ​មជាតិ រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !