ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោ​យខុស​ច្បាប់នូ​វសារធា​តុញៀន ត្រូវអាវុធហ​ត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោ​យខុស​ច្បាប់នូ​វសារធា​តុញៀន ត្រូវអាវុធហ​ត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជ​នសង្ស័យ០២នាក់១/-ឈ្មោះ ចាន់ សៀវម៉េង ភេទប្រុស​ អាយុ២១ឆ្នាំ និង​ឈ្មោះ មុំ មាន ភេទប្រុស អាយុ២៥ឆ្នាំ​ ពាក់ព័ន្ធក​រណីកាន់​កាប់ ឬដឹកជញ្ជូនអា​វុធ​ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោ​យខុស​ច្បាប់នូ​វសារធា​តុ​ញៀន ។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ​បានធ្វើឡើង​ខណៈចុះ​ល្បាតក្នុ​ងភូមិសា​ស្រ្តក្រុង​ប៉ោយប៉ែត ដល់​ចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត​នៅវេ​លាម៉ោង០២ និង០០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ព្រមទាំង​ដកហូត​វត្ថុតាង កាំបិត ចំនួន​០២​ដើម និងម៉ូតូមួយ​គ្រឿង ហើយនាំ​មកមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែ​តដើម្បីសួរនាំតា​មនីតិវិ​ធី ចំណែកបក្ខពួកម្នាក់ទៀតដែ​លបានរត់​គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិត ចំនួន០២ដើ​មនេះពិតប្រាកដ​មែន ដោយមូលហេតុទៅរកសងសឹកអ្នកដែលមករករឿងពួកខ្លួន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និងមា​នវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង​កសាងសំណុំ​រឿង​បញ្ជូនម​កកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរ​សេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិ​ងបង្ក្រាប​បទល្មើសបានឱ្យដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅតុលាការ​ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !