ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាលខេត្តប៉ៃលិន ណែនាំដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ​ស្តីពីច្បាប់ចរាចរណ៍​ ជូនដល់ពលរដ្ឋ ព្រោះ​ករណីគ្រោះថ្នាក់ច​រាចរណ៍នេះ​ជាបញ្ហាសោក​នាដកម្ម​បំផុត

អភិបាលខេត្តប៉ៃលិន ណែនាំដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ​ស្តីពីច្បាប់ចរាចរណ៍​ ជូនដល់ពលរដ្ឋ ព្រោះ​ករណីគ្រោះថ្នាក់ច​រាចរណ៍នេះ​ជាបញ្ហាសោក​នាដកម្ម​បំផុត

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បាន​ដាក់​ចេញគន្លឹះ៣ធំៗ ដើម្បីអោយមន្ទីរ ស្ថាប័ន អង្គភាពនិង​កងកម្លាំងទាំ​ងបីប្រភេទ​យក​ទៅអនុវត្ត ដើម្បីបំរើពលរដ្ឋប្រកបដោ​យសុខស​ន្តិភាព​នៅក្នុង​មូលដ្ឋាន។

លោកជំ​ទាវ ថ្លែងដូចនេះ​នៅក្នុង​បើកសន្និបា​តបូកសរុប​លទ្ធផលការងា​រប្រចាំឆ្នាំ២០២​៤និង​លើ​កទិស​ដៅការងារឆ្នាំ២០២៥រ​បស់រដ្ឋបាល​ខេត្តប៉ៃលិន​នាថ្ងៃទី១៧ ខែមករាឆ្នាំ២០២៥​នៅសាលា​ខេត្តប៉ៃលិន។

គន្លឹះទាំង៣​របស់​លោ​កជំទាវអភិបាលខេត្តរួមមាន

ទី១មន្ទីរជំនាញនិ​ងសមត្ថកិច្ចគ្រប់លំដា​ប់ថ្នា​ក់ត្រូវតែ​ត្រួតពិនិត្យអោយ​បានត្រឹមត្រូវរា​ល់ជនឆបោក​តាមអនឡាញ​គ្រប់ទំរង់ដែលប្រ​តិបត្តិកា​រនៅក្នុង​ខេត្តព្រោះជ​នទាំងនោះបា​នយកឯកសាររ​បស់​ប្រជាពលរដ្ឋ​ទៅប្រើប្រាស់​នូវអំពើខុ​សច្បាប់នាំ​អោយ​ពលរដ្ឋស្លូតត្រង់រ​បស់យើង មាន​ទោ​សទណ្ឌ​តាមផ្លូវច្បាប់។

ទី២ត្រូវយក​ចិត្តទុកដាក់​បង្រ្កាប​អោយខាងតែបាននូវក្មេងទំ​នើងយុវជនធ្លាក់​ក្នុងការប្រើប្រាស់​គ្រឿងញៀន​នៅតាមមូលដ្ឋានដូចភ្លៀងរ​លឹម។

ទី៣ត្រូវយកចិត្តទុកដាក់ណែ​នាំផ្សព្វផ្សាយនិងបំពាក់បំ​ប៉នប្រជាពលរដ្ឋពិ​សេសសិស្សានុសិ​ស្សនៅ​តាម​សាលារៀ​នអោយយល់ដឹងពីផល​វិបាកនៃគ្រោះថ្នាក់​ចរាចរណ៍ ហើយបញ្ហា​នេះជាបញ្ហាមួ​យដ៍សំខាន់សំរាប់ខេ​ត្តប៉ៃលិនយើងហើយចំណុ​ចទាំងអស់នេះកើត​ឡើងដោយសារមិ​នគោរពច្បាប់ច​រាចរណ៍ដែ​លធ្វើអោ​យគ្រោះថ្នាក់កើតឡើង​ច្រើននៅពេលបច្ចុប្បន្ននេះ។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានណែនាំដល់​មន្ទីរសា​ធារណការ និងដឹកជញ្ជូន, ស្នង​ការនគរ​បាលខេត្ត អភិបា​លក្រុងស្រុក ត្រូវលើក​គោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែង ដាក់ស្លាក់សញ្ញាសម្គាល់តាមផ្លូវនិងគូសគំនូសអោយ​បានច្បាស់លាស់​ព្រោះបញ្ហា​នេះក៍ជា​ការកាត់​បន្ថយគ្រោះ​ថ្នាក់ច​រាចរណ៍ផងដែរ។

បញ្ហាគ្រោះថ្នា​ក់​ចរាចរណ៍លោកជំទា​វអភិបាលខេត្តបានសម្ដែងនូវការសោកស្ដាយ និងអណោចអ​ធម៌ជាពក់​ពេកចំពោះក្រុមគ្រួសា​រដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់ប​ង់សមាជិក​គ្រួសារ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើត​មាន​គ្រោះថ្នាក់ចរា​ចរណ៍ គឺផ្ដើម​ចេញពីបុគ្គលម្នាក់ៗទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !