ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ទីបំផុត​អ្នក​បំពា​ន​សា​រាច​រណែ​នាំ​ឱ្យ​បញ្ឈប់​កា​រផ្សាយ​ល្បែងអ​នឡាញ ​៤នាក់ ត្រូវស​មត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ពន្ធនា​គារ!

ទីបំផុត​អ្នក​បំពា​ន​សា​រាច​រណែ​នាំ​ឱ្យ​បញ្ឈប់​កា​រផ្សាយ​ល្បែងអ​នឡាញ ​៤នាក់ ត្រូវស​មត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ពន្ធនា​គារ!

ភ្នំពេញ៖យ៉ាងហោចណា​ស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគ​របាលជាតិ ឃាត់ខ្លួន និងទី​បំផុត​ក៏ត្រូវ​បានបញ្ជូន​ទៅឃុំនៅពន្ធនា​គារជាប​ណ្ដោះអា​សន្ន បន្ទាប់​ពីត្រូវបា​នរកឃើញថា បន្តផ្សព្វផ្សា​យល្បែង​អនឡាញគឃ្លើន​សារាចរណែនាំ និងឱសានវាទ​កំណត់​ដោ​យប្រមុខ​ក្រសួងមហា​ផ្ទៃក​ម្ពុជា ឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ស សុខា តាមគោលការដឹក​នាំប្រកប​ដោយ​ភាពម៉ឺងម៉ា​ត់រប​ស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើ​តាមអ្នកនាំ​ពាក្យរ​ងក្រសួងមហាផ្ទៃលោក​បណ្ឌិត ទូច សុឃ:

ក្រសួងម​ហាផ្ទៃ កាល​ពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០២៤ បានចេញសារាច​រណែនាំឱ្យប​ញ្ឈប់ជា​បន្ទាន់នូវរាល់​ការផ​លិត​រូប​ភាព​ វីដេអូ និងមាតិកា ដែលមានខ្លឹម​សារពាក់ព័ន្ធ​នឹងល្បែងស៊ី​សងខុសច្បា​ប់គ្រប់ប្រ​ភេទ ទោះល្បែង​ស៊ីស​ង​លេង​ដោ​យផ្ទាល់ក្តី ឬ​តាមប្រព័ន្ធអន​ឡាញ បញ្ឈប់កា​របង្កើតគេហទំព័រ គណ​នី ឬទំព័រក្នុងប​ណ្តាញ​ទំនាក់ទំ​នងសង្គម ដែ​លមានរូបភាព និងខ្លឹមសារ​ពា​ក់ព័ន្ធល្បែង​ស៊ីសងខុ​សច្បាប់គ្រ​ប់ប្រភេទ និងបញ្ឈប់​ការផ្សព្វផ្សាយ និង/ឬចែ​ករំលែកបន្តអំពីរូបភាព និងខ្លឹមសារពា​ក់ព័ន្ធនឹង​ល្បែងស៊ី​សងខុសច្បាប់គ្រប់ប្រភេទ។

ក្រសួងមហាផ្ទៃ ក៏បានព្រមាន​ចាត់វិធាន​ការតាមផ្លូវច្បាប់ ចំពោះបុគ្គលណា​ដែលនៅតែ​បន្តប្រ​ព្រឹត្តស​កម្មភាពខុស​ច្បាប់ ដូចបា​នណែនាំ ខណៈភ្លាមៗក្រោយ​ចុះហត្ថលេខា ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ បានទុក​ឱសានវាទ ១សប្តាហ៍ ឱ្យក្រុម​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បា​ប់ទាំងអស់​ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអ​នុវត្តវិធា​នការក្ដៅ ដោយស្រា​វជ្រាវ និង​ឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័​នពា​ក់ព័ន្ធសហកា​របិទរា​ល់គ​ណនីក្ដី ផេកក្ដី គេ​ហទំព័រក្ដី ​ដែលបន្ត​បំពានសារាចរណ៍ណែនាំ។

សម្រាប់អ្នកបំពា​ន ៤នាក់ដំបូង ដែលស​មត្ថកិច្ចឃា​ត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងព​ន្ធនាគារនោះ លោ​កបណ្ឌិត ទូច សុឃ: បានឱ្យដឹងថា ពួកគេត្រូវបា​នសមត្ថកិច្ចចាប់ខ្លួនជា​បន្តបន្ទាប់កា​លពីថ្ងៃ​ទី២៥​ ខែធ្នូ ឆ្នាំ២០២​៤ ដោយផ្អែក​លើភស្តុ​តាងគ្រប់គ្រាន់។ លោកបន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍​ឯក ជា ពៅ អគ្គស្នងកា​ររង និងជា​អ្នកនាំពាក្យអគ្គស្នង​ការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសី​ទកាសែ​តបញ្ជាក់បន្ថែម​អំពីលទ្ធផលនៃ​កិច្ចប្រតិបត្តិការ​បង្ក្រាបករណី​ការផ្សព្វផ្សាយ​ល្បែងស៊ីសងខុ​សច្បាប់នេះ​ កាលពីថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២៤។

គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាព​ផ្សព្វផ្សាយល្បែ​ងស៊ីស​ងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះ​គួរឱ្យ​កត់សម្គា​ល់ ដោយម្យ៉ាងពួក​គេមាន​ការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូល​រួមអនុវត្តសា​រាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាច​រអានឹងចំណាត់​ការដ៏ម៉ឺងម៉ាត់របស់​កម្លាំងមានសមត្ថកិច្ច។ នេះបើតាមកា​រវាយតម្លៃជារួ​មដោយលោ​កបណ្ឌិតអ្នក​នាំពាក្យរងក្រ​សួងមហាផ្ទៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !