ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

បញ្ជូនខ្លួនជនជាតិថៃ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រា​ស់ដោ​យខុសច្បា​ប់នូវសារធាតុញៀន​

បញ្ជូនខ្លួនជនជាតិថៃ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រា​ស់ដោ​យខុសច្បា​ប់នូវសារធាតុញៀន​

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កា​លពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កា​បករ​ណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយ​ខុស​ច្បា​ប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ចំនួន០២នាក់ ១ឈ្មោះ សាន់ទិ យិនមែន ហៅ នួត ភេទប្រុស ជនជាតិថៃ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះ​កែវ ប្រទេសថៃ (រក្សាទុក), ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ អាយុ២​៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់) នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, –គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧​៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌សស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, –ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេ​ក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក), –នាឡិកាដៃ ចំនួន ០១គ្រឿង, –ចិញ្ចៀនលោ​ហធា​តុពណ៌លឿង ចំនួន ០១វង់, –កាបូបស្ពាយ ចំនួន ០១, និងសម្ភារៈ​សម្រាប់ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេ​លបង្រា្កបករណីនេះ នៅវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ទទួល​ព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន ភ្លាមៗ​នោះកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​បានចុះទៅដល់​ចំណុចកើតហេតុហើយធ្វើការ​ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចធ្វើការ​ឆែកឆេកឆេ​ររកឃេីញវត្ថុតា​ងគ្រឿងញៀន ហើយនាំមក​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែតដើម្បីចាត់​ការតាមនីតិ​វិធី។ បន្ទាប់ពី​ការឃាត់ខ្លួន​កម្លាំងបានធ្វើតេស្តរ​កសារធាតុញៀនក្នុង​ទឹកនោមលើជនសង្ស័យ​ទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត ជាលទ្ធផលអវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ជាលទ្ធផលវិជ្ជមាន(+)

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន ។ ដោយផ្អែ​កលេីចម្លេីយ​សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវ​ត្តតាម​នីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !