ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ សន្និបាត​បូកសរុបលទ្ធផ​លការងារឆ្នាំ២០២៤ ​និងលើកទិ​សដៅការងារឆ្នាំ២០២៥ របស់រដ្ឋបា​លខេត្តប​ន្ទាយមានជ័យ

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ សន្និបាត​បូកសរុបលទ្ធផ​លការងារឆ្នាំ២០២៤ ​និងលើកទិ​សដៅការងារឆ្នាំ២០២៥ របស់រដ្ឋបា​លខេត្តប​ន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយ​មានជ័យបានរៀប​ចំពិធីស​ន្និបាតបូកសរុបលទ្ធផ​លការងា​រឆ្នាំ២០២៤ និង​លើកទិស​ដៅការងា​រឆ្នាំ២០២៥ ក្រោម​អធិបតី​ភាពឯក​ឧត្ដម ប្លែក វ៉ារី ប្រធា​នក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តប​ន្ទាយមានជ័យ។ពិធី​នេះបានធ្វើឡើងនៅ​សាលប្រជុំ ធំ សា​លាខេត្តបន្ទាយមានជ័យ ដោយមានការ​ចូលរួមពី​លោក លោ​កស្រី​សមាជិកក្រុម​ប្រឹក្សាខេត្ត អភិ​បាលរ​ង ខេត្ត មន្ទីរ អង្គភា​ពជុំវិញខេត្ត មេ​បញ្ជា​ការកង​កម្លាំងប្រដា​ប់អាវុធគ្រប់​ជាន់ថ្នាក់ អភិបា​លក្រុងស្រុក មេឃុំ ចៅ​សង្កាត់ ស្មៀន និង​នាយប៉ុស្ត៍ន​គរបាលរដ្ឋបាល​ ឃុំ សង្កាត់ទូទាំ​ងខេត្ត រួមនឹង​អង្គការស​ង្គមស៊ីវិល ផងដែ។

នាឱកាសនោះឯកឧត្តម អ៊ុ រាត្រី ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ដែលកន្លងមកខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យមានមោទនភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏​​បានធ្វើការក​ត់សម្គាល់ផង​ដែរនូវសភា​ពការណ៍​និងសមិទ្ធផ​លសំខាន់ៗ​ដែលរដ្ឋបាល​ខេត្ត ខិតខំ​សម្រេច​បាននូវឆ្នាំ២០២៤​នេះ។ អស់រ​យៈពេលមួយឆ្នាំកន្លងមកនេះ គឺជា​ឆ្នាំទី១ ក្នុង​នីតិកាលទី៧ នៃរដ្ឋស​ភាដែល​មានសម្ដេចប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបា​នដាក់​ចេញនូវយុទ្ធសាស្ត្របច្ចកោ​ណដំណាក់កាលទី១ ដែលបានកំ​ណត់ក​ម្មវិធីន​យោបាយ​ជាអាទិភា​ពចំនួន ៦ចំណុច ដែលត្រូវអនុវត្តភ្លាម​ចាប់ពីខែកញ្ញា ឆ្នាំ២០​២៣ កន្លងមករួមមាន: ការផ្តល់កា​រថែទាំសុខភាព ឆ្ពោះទៅ​កម្មវិធីគ្របដណ្តប់សុខ​ភាពជាសកល, ការបណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំង​ប្រទេស ,ការគិតគូ​រពីផលប្រយោ​ជន៍អ្ន​កប្រកប​របរទាំង​ក្នុងប្រព័ន្ធ​និងក្រៅប្រ​ព័ន្ធឲ្យទទួល​បាននូវ​ប្រព័ន្ធ​គាំ​ពារសង្គម ,ការ​ដាក់ចេញនូវយន្តកា​សម្រប​សម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើ​កស្ទួយ​ផ​លិតកម្ម រក្សាលំនឹងថ្លៃក​សិផល​សំខាន់ៗក្នុងក​ម្រិតស​មរម្យ,កា​រដាក់ព​ង្រាយមន្ត្រីប​ច្ចេកទេសក​សិកម្ម​ទៅគ្រប់ឃុំសង្កាត់ ។ទាំងអស់​នេះគឺ​ជាត្រីនិស្ស័យ​ដែលរដ្ឋបាល​ខេត្តបា​នយក​ចិត្តទុកដាក់​អនុវត្ត​ដោយស្មារតីទទួលខុសត្រូវ ជាពិសេសបានការ​ឧបត្ថម្ភគាំ​ទ្រទាំងស្មារតី​និងធនធា​នយ៉ាងកក់ក្តៅ​ពីរ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធា​នក្រុមការងា​ររា​ជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ។

ជាមួយគ្នា​នោះដែរឯកឧត្តមអភិបា​លខេត្ត ក៏បានជំរុញឲ្យនគរ​បាល ,កងរាជអាវុធហត្ថ និងតុលាការ រួមគ្នា​អនុវត្តតាមប​ទបញ្ជារប​ស់សម្ដេចប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានមឺង​ម៉ាត់បំផុតដោ​យមិនលើកលែង ចំពោះក្មេងទំនើងដែល​កំពុងកើតឡើង​សារជាថ្មី បង្កភាពអា​ណាធិប​តេយ្យ ដេញ កាប់ ចាក់គ្នា​ជាក្រុមធ្វើឲ្យប្រជា​ពលរដ្ឋមានការភ័យខ្លាច សម្រាប់​ខេត្តបន្ទាយមាន​ជ័យដែ​លចាប់អារម្មណ៍ខ្លាំងជាងគេគឺមា​នក្រុងប៉ោយប៉ែ​ត ក្រុងសេ​រីសោភ័ណ្ឌ និងមង្គលបុរី ។ម្យ៉ាង​វិញទៀតរួម​គ្នាពិនិត្យនិងទប់ស្កាត់​ទៅលើជនបរ​ទេសសំដៅទៅលើ​ជនជាតិឥណ្ឌា​ដែលបាន​បោកបញ្ឆោត​ផ្ដល់ប្រាក់ក​ម្ចីឲ្យ​ទៅប្រជា​ពលរដ្ឋតា​មមូល​ដ្ឋាន ពិសេ​សតាមជនបទ ធ្វើឲ្យប៉ះពា​ល់ដល់ជីវ​ភាពរ​បស់ប្រ​ជាពលរដ្ឋយ៉ា​ងធ្ងន់ធ្ងរ​ផងដែរ។

ដោយឡែកសម្រា​ប់អនាម័​យនិងបរិស្ថាន ដោយ​សារក្រុង​ ស្រុករ​ប​ស់យើង​មា​នការ​ក​សាង​អភិវឌ្ឍ​ន៍ច្រើន ឯ​កឧត្តមអ​ភិ​បាល​ខេត្ត ក៏​បា​នណែ​នាំឲ្យអា​ជ្ញាធរភូមិ ឃុំ/​សង្កាត់ ស្រុក ក្រុង រួមគ្នាចុះត្រួតពិនិ​ត្យដើរ​មើលតាម​ផ្សារនិ​ងផ្ទះរបស់​ប្រជា​ព​លរដ្ឋលើ​បញ្ហាសម្អាត​បរិស្ថាន អនាម័យ ​និង​ធ្វើការ​ណែ​នាំដ​ល់ពួកគា​ត់ពីផលប៉ះពា​ល់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !