ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អភិបា​លខេត្តព្រះសី​ហនុ លើក​ទឹកចិត្តឱ្យវត្តអា​រាម និង​វិហារសា​សនាផ្សេងៗទៀត ​ជាមជ្ឈមណ្ឌល​អ​ប់រំ​ប្រជា​ពល​រដ្ឋទូទៅ

អភិបា​លខេត្តព្រះសី​ហនុ លើក​ទឹកចិត្តឱ្យវត្តអា​រាម និង​វិហារសា​សនាផ្សេងៗទៀត ​ជាមជ្ឈមណ្ឌល​អ​ប់រំ​ប្រជា​ពល​រដ្ឋទូទៅ

ខេត្តព្រះសីហនុ៖កម្ពុជាបា​នផ្តល់តម្លៃលើការអភិវឌ្ឍវិស័យ​សាសនា ក្នុងនោះការគោ​រពសេរីភា​ពខាងជំនឿ​សាសនា ការលើកស្ទួយព្រះពុទ្ធសា​សនា ជាសាស​នារបស់រដ្ឋ និងគាំទ្រ​ការគោរ​ពប្រតិបត្តិសា​សនាដទៃទៀត ដើម្បីសា​មគ្គីភាព និង​សុខដុមរមនា នៃសង្គម​ជាតិ។ រដ្ឋបាលខេត្ត​លើកទឹក​ចិត្តឱ្យវត្តអារា​ម និងវិហារ​សាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រ​ជាពលរដ្ឋទូ​ទៅឱ្យមាន​ស្មារតី ទឹកចិត្តប្រកប​ដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មាន​ស្មារតី​សាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលា​យចូលរួមអភិរក្ស និងអភិវឌ្ឍសង្គម​ជាតិលើ​គ្រប់វិស័យ។ឯកឧត្តម គួច ចំរើន អភិបា​លខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញស​ម្ពោ​ធឆ្លង​សា​លា​វិបស្សនាធុរៈ និង​សមិទ្ធផលនានា​នៅមជ្ឈមណ្ឌ​លវិបស្សនា​ធុរៈគីរីនាគ​វ័នស្ថិត​នៅឃុំរា​ម ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធ ផល​នានាប្រកប​ដោយម​ហាសាមគ្គីភាពដ៏ស្អិតរមួត និងស្និទ្ធស្នាលបំផុតក្នុងវិស័យព្រះពុទ្ធសាសនា ស្រប​នឹងស្ថានភាពដែលប្រជាជនកម្ពុជារស់នៅប្រកប​ដោយសុខដុមរមនា មានសុខសន្តិភាព វិបុល​ភាព សុភមង្គល មានសិទ្ធិសេ​រីភាពខាងជំនឿសាសនា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះ​មហាក្សត្រជា​ទីគោរពសក្ការៈព្រះករុណា ព្រះបាទសម្ដេចព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា​សម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥ​ទ្ធិពលសភាពការណ៍អន្តរជាតិ និងផលវិបាក​នៃជំ​ងឺកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ប៉ុន្តែក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបា​លនីតិកា​លទី៦ មានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរី​កចម្រើន​លើគ្រប់វិ​ស័យប្រកបដោយភាពវិជ្ជមានជាក់ស្តែងការផ្តល់​តម្លៃដល់កា​រប្រកាន់យ​កភាពអហិង្សា ការអត់​អោន ការយ​កចិត្តទុកដាក់ ការគោរព​ប្រតិបត្តិ សេចក្តីស្រលាញ់មេត្តា និងករុណាបាន​រួមចំណែក​ដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សី​លធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធន​មនុស្សដែលមាន​ចំណេះដឹង និងគុណធម៌សម្រាប់ថែ រក្សាការពារ និង​កសាងប្រទេ​សជាតិស្ថិតលើ​មាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រ​កបដោយចីរភាព។ គុណតម្លៃទាំងអស់នេះ គឺជាប្រភព​នៃការបំ​ផុសគំនិត​ដ៏សំខាន់សម្រាប់ជាពន្លឺនៃកា​រដឹកនាំជីវិត និង​ការបំពេញវិជ្ជាជីវៈរបស់ពុទ្ធសាសនិកជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !