ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាល​ខេត្តប៉ៃលិន ចុះពិនិត្យមើ​លការរៀប​ចំសោ​ភ័ណភាព និងអ​នាម័យបរិស្ថាន នៅរមណី​យ​ដ្ឋាន​ធម្មជាតិទឹកធ្លា​ក់ភ្នំខៀវអូរតា​វ៉ៅ ដើម្បីត្រៀមទ​ទួលភ្ញៀវទេស​ចរ នាឱកាសបុណ្យចូ​លឆ្នាំសកល

អភិបាល​ខេត្តប៉ៃលិន ចុះពិនិត្យមើ​លការរៀប​ចំសោ​ភ័ណភាព និងអ​នាម័យបរិស្ថាន នៅរមណី​យ​ដ្ឋាន​ធម្មជាតិទឹកធ្លា​ក់ភ្នំខៀវអូរតា​វ៉ៅ ដើម្បីត្រៀមទ​ទួលភ្ញៀវទេស​ចរ នាឱកាសបុណ្យចូ​លឆ្នាំសកល

ប៉ៃលិន៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃចុងសប្តាហ៍ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាល​ខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមកា​រងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោ​ភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធ​ម្មជាតិទឹកធ្លា​ក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទ​ទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុ​ណ្យឆ្លងឆ្នាំសា​កល ២០២៥ នាពេលខាងមុខឆាប់ៗនេះ ។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ​ រដ្ឋបាល​ខេត្តប៉ៃលិ​ន បានកំពុងខិតខំ​រៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោ​ភ័ណភាពនៅ​ក្នុងខេត្តយ៉ាងស​ស្រាក់សស្រាំ​ដូចជា ៖ កា​រក​សាងហេដ្ឋារចនា​សម្ព័ន្ធ ការកែ​លម្អសួនច្បារសាធារណៈ ការដាក់ភ្លើង​បំភ្លឺ និងភ្លើង​លម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន​នៅតាមទីសាធារណៈ និងតាមតំបន់រម​ណីយដ្ឋានទេ​សចរ​ណ៍នានា ដើម្បីឲ្យខេត្តប៉ៃ​លិនប្រែក្លាយជា​ខេត្តមួយមានការរីកចម្រើន និងមានទេ​សភាពស្រ​ស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជា​ខេត្តគោលដៅទេសច​រណ៍សម្រាប់ថ្ងៃអ​នាគតផង​ដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយ​មើលឃើញពីសក្តានុពល នៃវិស័យទេស​ចរធម្មជាតិ និងដើម្បីលើកកម្ពស់សោ​ភ័ណភាព រមណីដ្ឋានធម្មជាតិ​ទឹកធ្លាក់ភ្នំខៀវអូរ​តាវ៉ៅ អោយកា​ន់តែល្អប្រឡើងឡើង លោកជំទាវ បានណែនាំអោយមន្ត្រីជំនាញ សហកា​រជាមួយ យុវជន ​សសយក​ ខេត្ត បន្តធ្វើការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ ​និងកែរលម្អ​ហេដ្ឋារចនាសម័ន្ធ ប្រកប​ដោយសុវត្ថិភាព សម្រា​ប់ទទួលភ្ញៀវទេ​សចរណ៍ ចូលមកក​ម្សាន្តនៅ​លើទឹក​ដីដ៏តូច​ច្រឡឹង​នៃខេត្តត្បូង​ពេជ្រ មួយនេះ ជាពិ​សេសនៅក្នុងឱកា​សបុណ្យឆ្លងឆ្នាំសាក​ល ២០២៥ នាពេ​លខាងមុខ។

ឱកាសនោះផងដែរ លោកជំទា​វបណ្ឌិត បាន ស្រីមុំ ក៍បានប្រសាសន៍សំណូម​ពរដល់បងប្អូ​នប្រជាព​លរដ្ឋ និងភ្ញៀវទេស​ចរណ៍ទាំង​អស់ ដែលម​​កកំសាន្តតាមរម្មណី​យដ្ឋាននានា​ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំ​អាតអ​នាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយ​កទៅទុក​ដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោ​ភ័ណភាព និងអនាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំ​ខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជា​តិល្បីជាងគេ នៅក្នុង​ខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណ​ជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្ន​អាជ្ញាធរខេត្ត បានស្ថាបនារួចរាល់​នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់​រម្មណីយដ្ឋានទឹកធ្លាក់​អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់កា​រធ្វើដំណើររបស់ភ្ញៀវ​ទេសចរណ៍​ជាតិអន្ត​រជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !