ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

តាមរយៈការចង្អុលបង្ហាញផ្ទា​ល់របស់​សម្តេច​មហាបវរ​ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិតប៉ាន់​ខែម ប៊ុនថនប្រើរយៈ​ពេល​វេលាចំនួន ៣ ម៉ោង​ប៉ុណ្ណោះ ​ដោះស្រាយវិវា​ទដីធ្លី ១៨ ឆ្នាំជូន​ប្រជាពលរដ្ឋបា​នបញ្ចប់ហើ​យនៅភូមិក្បាល​ស្ពាន ១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត

តាមរយៈការចង្អុលបង្ហាញផ្ទា​ល់របស់​សម្តេច​មហាបវរ​ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិតប៉ាន់​ខែម ប៊ុនថនប្រើរយៈ​ពេល​វេលាចំនួន ៣ ម៉ោង​ប៉ុណ្ណោះ ​ដោះស្រាយវិវា​ទដីធ្លី ១៨ ឆ្នាំជូន​ប្រជាពលរដ្ឋបា​នបញ្ចប់ហើ​យនៅភូមិក្បាល​ស្ពាន ១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ រឿងរ៉ាវ វិវាទដីធ្លីរបស់លោកស្រី លី ម៉ារី អស់រយ: ពេល ១៨ឆ្នាំ ជាមួយ​នឹងបងប្អូន​ប្រជា​ពលរដ្ឋ ចំនួន ១៤ គ្រួសារ នោះត្រូវបានដោះស្រាយបញ្ចប់ដោយរលូននៅក្រៅប្រពន្ធ័តុលាការ ក្រោមវត្តមានឯ​កឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាល​ចុះជួយមូលដ្ឋាន​ក្រុងប៉ោយប៉ែត ក្នុងខណៈដែលឯកឧត្តមប្រើរយៈ​ពេលចំនួន ជាង ​៣ ម៉ោង​ តាមយុទ្ធសាស្ត្រ ប្រកប​ដោតបនរ​សិទ្ធិភាព​របស់សម្ដេចមហា​បវរធិបតីហ៊ុន ម៉ាណែតនាយ​ករដ្ឋមន្ត្រីមន្ត្រីនៃ​ព្រះរាជាណាច​ក្រកម្ពុជា។

បើ​ទោះបីភាគីទាំងសងខាងរវាងលោកស្រីលីម៉ារី និងប្រជាពលរដ្ឋ ប្រឹងប្រែងប្ដឹងផ្ដល់គ្នារហូត​មា​នសាល​ក្រមយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅតែស្វែងរកដំណោះស្រាយ មួយគ្នា​ដ៏សម​ស្របក្រៅប្រព័​ន្ធតុលាការ ។

ឯកឧត្តមបណ្ឌិតប៉ាន់ខេម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខិតខំប្រឹងប្រែងសម្របសម្រួលករណីនេះអស់រយៈពេលជាង ៣ ម៉ោង ក្រោមយុទ្ធសាស្ត្រស​ម្រប​​សម្រួល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង្អុ​លបង្ហាញមក​បានធ្វើឲ្យរវិវាទមួយនេះបានបញ្ច​ប់ទៅ​ដោយរលូន ហើយប្រែក្លាយ​ពីជម្លោះដែលធ្លាប់​តែ មាន ទោមនស្ស ជាមួយគ្នា ចងកំហឹងនឹងគ្នា ក៏ប៉ុន្តែក្រោយមកបានប្រែក្លាយជាមិត្តភាពនឹងគ្នា ។

ហើយជាក់ស្ដែងពីរថ្ងៃនេះ និងបន្ត បួនគ្រួសារចុងក្រោយពួកគាត់បានបន្តការរុះ ដោយស្ម័គ្រចិត្ត ខ្លួន​គាត់ ចាកចេញពីដីរបស់​លោកស្រីលី ម៉ារី ហើយលោកស្រីលី ម៉ារី និងបានយកនៅប្លង់ កម្មសិទ្ធិ ដី ដែលផ្ដល់ជូនពួកគាត់សម្រាប់រស់នៅ សាងសង់លំនៅដ្ឋានដែលមានកម្មសិទ្ធិស្របច្បាប់ នោះ​បានប្រ​គល់​ជូនបងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ តែម្តង ដែលមានអាជ្ញាធរជាសាក្សី មាន​ចៅសង្កាត់ និងមេ​ភូមិ ជាដើម ដូច្នេះនៅ​ក្នុងចំណុ​ចនេះ​ហើយ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធា​នក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានបញ្ជាក់ជូនថា ការដោះស្រាយវិវា​ទរបស់ឯកឧត្តម​កន្លងមក គឺចំ​ណុចតែមួយទេ

បញ្ចប់វិវាទ ប្រែក្លាយពីជម្លោះ​មកជាមិត្តភាព និងគ្នា ទាល់តែក្លាយមកជា​មិត្តភាពបែបនេះ​ស្រឡាញ់គ្នាបែ​ប នេះ ទើប​ហៅថា​បញ្ចប់​ជម្លោះ ហើយបើ​កាល​ណាយើ​ងបានបញ្ចប់ហើយ​នៅ​តែឈ្លោះ​ទៀត​នោះមិន​មែនជា​ដំណោះស្រាយទេ ​យើងប្រែក្លាយពីឈ្លោះគ្នាពីធ្វើសង្គ្រាមជាមួយគ្នា មកជាការរួបរួមគ្នាកសាងអភិវឌ្ឍន៍ជាមួយគ្នាក្រោមដំបូលសន្តិភាព ។ មរតកនៃន​យោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ជាមរតក​ដ៏មានតម្លៃមិនអាច​កាត់ថ្លៃបាន៕

ក្រុង​ប៉ោយប៉ែត ថ្ងៃទី២១ធ្នូ ឆ្នាំ២០២៤

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !