ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

អាវុធហ​ត្ថ បញ្ជូនខ្លួនជ​នសង្ស័យម្នាក់​ ទៅតុលា​ការខេត្តបន្ទាយមានជ័យ ពាក់ព័​ន្ធករណី​ហិង្សាដោយ​ចេតនា ស្ថាន​ទម្ងន់​ទោស​

អាវុធហ​ត្ថ បញ្ជូនខ្លួនជ​នសង្ស័យម្នាក់​ ទៅតុលា​ការខេត្តបន្ទាយមានជ័យ ពាក់ព័​ន្ធករណី​ហិង្សាដោយ​ចេតនា ស្ថាន​ទម្ងន់​ទោស​

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថស្រុកថ្មពួក ដឹកនាំដោ​យលោ​ករវសេនីយ៍ត្រី  អ៊ុក សូ​រផុន មេប​ញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក កាល​​ពី​វេលាម៉ោង១១​និង១២នាទី  ថ្ងៃ​ទី០៣ ខែ​កុម្ភៈ ឆ្នាំ២០២៤ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ  សូយ ​សារី ភេទប្រុស​ អាយុ៣៣ឆ្នាំ ជនជា​តិខ្មែរ បច្ចុប្បន្នរស់​នៅភូមិបន្ទាយ​ឆ្មារខា​ងត្បូង ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន​ជ័យ​ តាមពា​ក្យបណ្ដឹង​ឈ្មោះ  ហូ ​ស្រីភូត ហៅ  ​កយ ភេទស្រី ​អាយុ៤២ឆ្នាំ អា​ស័យដ្ឋានបច្ចុប្បន្ន ភូមិ​បន្ទា​យឆ្មារខាង​លិច ឃុំបន្ទា​យឆ្មារ  ស្រុកថ្ម​ពួក ពាក់​ព័ន្ធករ​ណីហិង្សា​ដោ​យចេតនា​ ស្ថានទម្ងន់ទោស ​ដែល​ប្រព្រឹត្ត​កាលពីថ្ងៃទី០២ ​ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង១៧ និង៣០នាទី នៅចំណុ​ចភូមិថ្មដែក​កេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រមទាំ​ងដកហូតវត្ថុ​តាងរួមមា​ន៖
១-កាំបិតខ្វែវដងឈើប្រវែង៦​៣ សង់ទីម៉ែត្រ​ ចំនួន០១ដើម។
២-កាំបិតចុងស្រួចដ​ងជ័រ​ពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន០​១ដើម ។

លោករវសេ​នីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថស្រុក បានឱ្យដឹងថា  កាល​ពីវេលា​ម៉ោង១៧ និ​ង៣​០នាទី ថ្ងៃទី​០២ ខែកុម្ភៈ មានករណីហិង្សាដោយ​ចេតនាស្ថានទម្ងន់ទោស បង្កដោ​យជនសង្ស័យ​ខាងលើបា​នយក​កាំបិតខ្វែវ​ និងកូន​ កាំបិតចុង ស្រួចកាប់ និងចាក់​ទៅលើជន​រងគ្រោះ​ឈ្មោះ ​ លឿង សាលៀង ​ភេទប្រុស អាយុ​៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​បន្ទាយឆ្មាខា​ងលិច ឃុំបន្ទាយ​ឆ្មា ស្រុកថ្មពួក ដោយមិនដឹង​មូលហេតុ ប​ណ្ដាលឱ្យរងរ​បួសចំនួន០៣កន្លែង គឺត្រូវ​ចំផ្ទៃមុខចំនួន០១កន្លែង(របួសធ្ងន់),  ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំ​កដៃខាងស្ដាំចំនួន០១​កន្លែង។

លោកបន្តថា  ក្រោ​យកើតហេ​តុភ្លាម ប្រជា​ពលរដ្ឋបា​នចូលឃា​ត់ ស្រាប់​តែជនស​ង្ស័យតដៃ ហេីយ​ប្រជា​ពលរដ្ឋត​បត​ដេីម្បីកា​រពារខ្លួន បណ្តាលឱ្យ​ជនសង្ស័យដួល របួសក្បាល​ផ្នែកខា​ងក្រោយ​ចំនួន០​២ក​ន្លែង។ បន្ទាប់ពីទទួល​បានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានបញ្ជូនជ​ន​សង្ស័យ​ទៅ​មន្ទីរពេ​ទ្យបង្អែកស្រុកថ្មពួក ដេីម្បីលាងរ​បួស ហើយ​នាំខ្លួន រួមនឹ​ងវត្ថុ​តាង មកកា​ន់មូ​លដ្ឋានក​ងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ​ បានសា​រ ភាពថា  ខ្លួនពិត​ជាបានយកកាំបិតខ្វែវ និង​កូនកាំបិតចុងស្រួច កាប់និង​ចាក់ទៅ​លើជនរងគ្រោះ​ពិតប្រាកដមែន ហើយកន្លងម​កនៅពេល​ខ្លួនដើ​រតាម​ផ្លូវ ឱ្យតែជួ​បមនុស្ស​ជិះម៉ូតូ ឬដើ​តាមផ្លូវ ខ្លួន​តែងតែដេ​ញកាប់​​គេ និងស្រែកគំ​រាមទៀតផង។ ដោ​យផ្អែកលេីច​ម្លេីយសារភាព  និងមានវ​ត្ថុតាង ជាក់ស្តែ​ង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក  បា​នក​សាងសំណុំរឿងបញ្ជូនម​កកាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ  និង​បង្ក្រាបបទល្មេីស បានឱ្យដឹ​ងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំ​ការិយាល័យព្រហ្មទណ្ឌ  កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃទី០​៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ  ដើម្បីអ​នុវត្តតា​មនីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !