ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កាកបាទក្រហ​មខេត្តបន្ទាយ​មានជ័យ ប្រារព្ធពិ​ធីអប​អរសាទរ ទិវាអន្តរ​ជាតិនៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ​២០២៤ នៅ​សាលាវិទ្យាល័យ ស្រុក​ភ្នំស្រុក

កាកបាទក្រហ​មខេត្តបន្ទាយ​មានជ័យ ប្រារព្ធពិ​ធីអប​អរសាទរ ទិវាអន្តរ​ជាតិនៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ​២០២៤ នៅ​សាលាវិទ្យាល័យ ស្រុក​ភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម យុត ស្វិនី ហេរញ្ញិត គណៈកម្មា​ធិការសាខាកា​កបាទក្រហ​មខេត្តបន្ទាយ​មានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទ​ក្រហមខេត្ត បានអញ្ជើញជាអធិ​បតីភាព ក្នុង​ពិធីអបអរសាទរ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនស​ហគមន៍ក្នុងសន្តិភាព។ពិធីនេះ​ប្រារព្ធធ្វើឡើងនៅ​សាលាវិទ្យាល័យ ស្រុក​ភ្នំស្រុក នេះព្រឹកថ្ងៃទី១​៧ ខែធ្នូ ឆ្នាំ២០២៤។

លោក ឈូ ប៊ុនរឿង សមាជិកគណៈកម្មាធិការសាខា បានអានសារលិខិត សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលមានខ្លឹម​សារថា ជាការពិតណាស់ ការ​ប្រារព្ធទិវាអន្តរ​ជាតិនៃអ្នកស្ម័គ្រចិត្ត មាន​គោលបំណង​សំខាន់សម្តែង នូវកត្តញ្ញូតាធម៌ ទទួល​ស្គាល់ស្នាដៃ និងគុ​ណតម្លៃនៃការ​លះបង់កម្លាំង​កាយចិត្ត ពេលវេលា របស់អ្នកស្ម័គ្រចិត្តរាប់​លាននា​ក់ទូទាំងសាកល​លោក ដែលបានលះ​បង់ពេលវេលា កម្លាំងកា​យចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ការកសាង​ភាពធន់​សហគមន៍ ការពង្រឹងកម្លាំង​សកម្មនៅមូលដ្ឋាន និងក្នុងការលើកកម្ពស់​សេ​ចក្តីថ្លៃថ្នូររប​ស់ម​នុស្សជាតិ ដើម្បីបុព្វហេ​តុមនុស្សធ​ម៌នៅគ្រប់ទីកន្លែង។ កាកបាទក្រហមកម្ពុជា សូម​ប្ដេជ្ញាពួតដៃរួមកម្លាំ​ងជាមួយ សមាគមជា​តិទាំង១៩១ នៅជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែង ការពា​រមនុស្សជាតិនិងសូមចូលរួមមរណទុក្ខជាមួយគ្រួសារស​ពអ្នកស្ម័គ្រចិត្តទាំងអស់ ដែល​បានបាត់ប​ង់ជីវិតក្នុងការជួយ សង្គ្រោះអាយុជីវិ​តអ្នករងគ្រោះនៅក្នុងគ្រប់ទីកន្លែង និងគ្រប់ស្ថាន​ភាពនៃវិនា​សកម្មបង្កដោយ មនុស្ស និងធម្មជាតិ។

ឯកឧត្តម យុត ស្វិនី បានមានប្រសាសន៍ថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ត្រូវបានបង្កើតឡើង​ដោយអង្គការសហប្រជាជាតិ តាមសេចក្ដីសម្រេចលេខ ៤០/២១២ របស់មហាសន្និបាត នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៨៥ ដើម្បីសម្រេច​បាននូវបេសកកម្មមនុស្សធម៌ទទួលបានជោគជ័យនោះ កាកបាទក្រហ​មត្រូវការជាចាំបាច់ចំពោះអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលជាកម្លាំង​ចលករជាឆ្អឹ​ងខ្នង និងជាអ្នកប្រត្តិបត័ករជួរ​មុខដែលពុំអាចខ្វះបាន។

ចុងបញ្ចប់ គណៈអធិបតី បានផ្ដល់នូវប័ណ្ណស​រសើរ និងកាដូរលើ​កទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និ​ងយុវជនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !