ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម សាន់ ស្មាវី អញ្ជើញជាអធិ​បតីភាពក្នុងសិ​ក្ខាសាលាស្ដី​ពីការឆ្លុះ​បញ្ចាំងកា​រអនុ​វត្តអត្ត​សញ្ញាណ​កម្មគ្រួ​សារក្រីក្រ និងកា​រពង្រឹង​សមត្ថភាពកា​រអនុវត្តកា​រងារអត្តសញ្ញាណ​កម្មគ្រួ​សារ​ក្រីក្រ និងទិ​សដៅឆ្នាំ២​០២៥

ឯកឧត្តម សាន់ ស្មាវី អញ្ជើញជាអធិ​បតីភាពក្នុងសិ​ក្ខាសាលាស្ដី​ពីការឆ្លុះ​បញ្ចាំងកា​រអនុ​វត្តអត្ត​សញ្ញាណ​កម្មគ្រួ​សារក្រីក្រ និងកា​រពង្រឹង​សមត្ថភាពកា​រអនុវត្តកា​រងារអត្តសញ្ញាណ​កម្មគ្រួ​សារ​ក្រីក្រ និងទិ​សដៅឆ្នាំ២​០២៥

(បន្ទាយមានជ័យ) នា​យកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ​នៃក្រសួងផែ​នការសហកា​រជាមួយ មន្ទីរ​ផែន​ការ​ខេត្តបន្ទាយ​មានជ័យ បា​នរៀប​ចំបើ​ក​សិក្ខាសា​លាស្ដីពី​ការឆ្លុះ​បញ្ចាំង​ការ​អនុវត្តអត្ត​សញ្ញា​ណ​កម្មគ្រួ​សារក្រីក្រ និង​កា​រពង្រឹងស​មត្ថភា​ពកា​រអនុវត្តការងា​រអត្តសញ្ញាណ​កម្មគ្រួសារក្រីក្រ និង​ទិ​សដៅឆ្នាំ២០២​៥ ក្រោមអ​ធិបតីភាពឯ​កឧត្តម សា​ន់ ស្មាវី អ​នុរដ្ឋលេ​ខាធិ​ការក្រ​សួងផែនការ។សិ​ក្ខាសាលានេះ​ធ្វើឡើងរ​យៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី១២.១៣ ខែធ្នូ ឆ្នាំ​២០២៤ នៅសាល​ប្រជុំមន្ទីរអ​ប់រំ យុវជន និងកីឡាខេត្តបន្ទាយ​មានជ័យដោយ​មានការអញ្ជើញចូលរួមពីលោក កែវ អ៊ូលី ប្រធាននាយ​កដ្ឋានអត្តសញ្ញាណកម្មគ្រួសា​រក្រីក្រ លោក​ស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែន​ការខេត្ត​បន្ទាយមានជ័យ និងលោក លោកស្រី ដែល​ជា​សិក្ខាកាមមក​ពីតាម​បណ្ដាល ២៥ រាជធានី ខេត្ត​ផងដែរ​។

លោក កែវ អ៊ូលី បានមានប្រសាសន៍ថា៖ ការបើកសិក្ខាសា​លានៅថ្ងៃនេះមានគោលបំណង៖១,ផ្តល់កា​រយល់ដឹងអំពីការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីនីតិវិធីកំណត់អត្តសញ្ញាណ គ្រួ​សារក្រីក្រ និង​ដំណើរការផ្តល់មតិជំទាស់ និងសំណូមពរ។២,ពង្រឹងកា​រប្រើប្រាស់ឧ​បករណ៍​ផ្សព្វផ្សា​យរបស់មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត។៣,ជម្រុញកា​រផ្សព្វផ្សាយនិ​ងទំនាក់ទំនង​ដល់អ្នកពាក់​ព័ន្ធអំពី​នីតិវិធីអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងការផ្តល់មតិជំទាស់ និងសំណូមពរ។

ថ្លែងនៅក្នុងឱកា​សនោះឯកឧត្តម សាន់ ស្មាវី បានមានប្រសាសន៍ថា៖ កម្មវិធីអត្តសញ្ញាណក​ម្មគ្រួសា​រក្រីក្រ ដែលជាយន្តការ​ស្នូលរបស់ក្រសួ​ងផែនការក្នុង ការកំណត់គ្រួសារក្រីក្រ​ដំបូង​គេបង្អស់ ត្រូវបានរៀបចំ និងអនុម័ត​ដោយរាជរដ្ឋាភិបាលកម្ពុជា និងបាន ចាប់ផ្តើមអនុវត្ត​ចាប់តាំងពីឆ្នាំ២​០០៧ រហូតមក ដោយ​ឈរលើមាគ៌ាឆ្ពោះទៅ​រកការគាំពារសង្គមឲ្យ កាន់តែប្រសើរ​ឡើង ប្រកបដោយវិបុ​លភាពរួមមួយ។ បច្ចុប្បន្ននេះ ទិន្នន័យអត្តសញ្ញា​ណកម្មគ្រួសារក្រី​ក្ររប​ស់ក្រសួងផែន​ការ គឺជាទិន្នន័យ​មូលដ្ឋានដ៏សំខាន់របស់ប្រព័ន្ធកាំពារសង្គម នៃរាជរដ្ឋាភិបាល អម្ពុជា ដែលត្រូវបាននិ​ងកំពុងប្រើប្រាស់ដោយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិ​វឌ្ឍយ៉ា​ងទូលំទូលាយ សម្រាប់កិច្ចអន្តរាគម​ន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ដែលរួមបញ្ចូល​ការផ្តល់សេវាសុខភាព ការអន្តរាគមន៍នៅពេលជួបគ្រោះមហន្តរាយ និងសម្ពាធអតិ​ផរណា កម្មវិធីស្បៀងពលកម្ម និងអាហារូបករណ៍សម្រាប់សិស្សក្រីក្រ ព្រមទាំងការឧបត្ថម្ភ​សាច់​ប្រាក់ អំឡុងពេល​ប្រយុទ្ធនឹងជំងឺក្ខវិ៥១៩ និងស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំជាដើម។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងផែ​នការ បានបញ្ជាក់ថា៖សារៈសំខាន់របស់ទិន្នន័​យអត្តសញ្ញា​ណកម្មគ្រួសារក្រីក្រ ដែលនឹងបម្រើដល់ គោលនយោបាយអាទិភាពចំនួន០៣ ក្នុងចំណោមគោ​លនយោបាយអាទិភាពទាំង០៦ នៃយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដែលក្នុងនោះមាន៖(ទី១) ការផ្តល់ការថែរក្សាសុខភាពឆ្ពោះទៅកម្មវិធី គ្របដណ្តប់សុខភាពជាសកល (ទី២) ការបណ្តុះ​បណ្តាលជំ​នាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយ​រងហានិ​ភ័យ​នៅទូទាំងប្រទេស និង (ទី៣) ការធ្វើស្ថាបន្តបនីយ កម្មកម្មវិធីជាតិជំនួយសង្គម​សម្រាប់​គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រា​មាន​វិបត្តិសេដ្ឋកិច្ច និង ក្រាមានគ្រោះអាសន្ន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !