ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ក្រុមហ៊ុនចំនួន២ រួមគ្នាអភិវឌ្ឍន៍សួនថាមពលកកើតឡើងវិញ ទីធ្លាបៃតង និងតំបន់ឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្ម បៃតងតេជោភ្នំឆ័ត្រ ស្រុកស្វាយចេក

ក្រុមហ៊ុនចំនួន២ រួមគ្នាអភិវឌ្ឍន៍សួនថាមពលកកើតឡើងវិញ ទីធ្លាបៃតង និងតំបន់ឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្ម បៃតងតេជោភ្នំឆ័ត្រ ស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន អេឌី អាក អ៊ិនដាសស្ទៀល ផាក ឯ.ក និងក្រុមហ៊ុន ខេមរិន (ខេមបូឌា) ឌីវេឡុបម៉ិន បានចុះអនុស្សរណៈយោគយល់គ្នា គឺដើម្បីបង្កើតជាផ្លូវការនូវការបង្កើត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងភាគីពាក់ព័ន្ធ។ ការចុះអនុស្សរណៈយោគយល់គ្នា (MOU) ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤។

 

បេីតាមការឱ្យដឹងពីឯកឧត្តម សេង ស៊ីណារិន បានបញ្ជាក់ពី គោលដៅចម្បង នៃការចុះអនុស្សរណៈយោគយល់គ្នា (MOU) គឺរួមមានការអភិវឌ្ឍន៍សួនថាមពលកកើតឡើងវិញ ទីធ្លាបៃតង និងតំបន់ឧស្សាហកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្ម បៃតងតេជោភ្នំឆ័ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវបរិស្ថានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ជំរុញគំរូកំណើនដែលផ្តល់អាទិភាពដល់តុល្យភាពអេកូ ឡូស៊ី។ លើសពីនេះគម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លងកាត់ព្រំដែន និងកែលម្អសកម្មភាព សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ចិន និងថៃ ដោយជំរុញសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។

 

ការបណ្តាក់ទុនរួមគ្នានេះ ក៏នឹងបែងចែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងជំនាញវិស្វកម្មឧស្សាហកម្ម ដើម្បីបង្កើតផែនការមេដ៏ទូលំទូលាយសម្រាប់សួនថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដោយធានាបាននូវបរិស្ថានទីក្រុង និងផែនការឧស្សាហកម្មដែលមានរចនាសម្ព័ន្ធល្អ ស្របតាមគោលការណ៍ និរន្តរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ មួយវិញទៀត កិច្ចសហប្រតិបត្តិការគ្នារវាងក្រមហ៊ុនទាំងពីរ ផ្តោតលើការអភិវឌ្ឍន៍ឧស្យានថាមពលបៃតងស្អាត និងទីក្រុងឧស្សាហកម្មបៃតងតេជោភ្នំឆ័ត្រ ដែលមានទីតាំងនៅភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងនូវការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនទាំងពីរត្រូវបានចាប់ដៃគូគ្នាក្នុងការអភិវឌ្ឍន៍ឧស្យានថាមពលបៃតងស្អាត និងទីក្រុងឧស្សាហកម្មបៃតងតេជោភ្នំឆ័ត្រ ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក។ ជាពិសេសជួយដល់កសិករដែលកំពុងតែ ដែលដាំដំឡូងមី មានទីផ្សារក្នុងការផលិតនិងកែច្នៃនៅក្នុងស្រុក។

 

សូមបញ្ជាក់ថា គ្រោងការនេះមានគោលបំណងបង្កើតទីក្រុងឧស្សាហកម្មបៃតងទំនើប ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទាន់សម័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនសេដ្ឋកិច្ច និង បរិយាកាសរស់នៅប្រកបដោយគុណភាពខ្ពស់។ ធាតុសំខាន់ៗនៃទីក្រុងឧស្សាហកម្មនេះរួមមាន ៖ រោងចក្រថាមពលបៃតង: ផ្តោតលើការប្រើប្រាស់ប្រភពថាមពលដែលមានស្រាប់ពីធម្មជាតិដូចជា ប្រភពថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ និងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដើម្បីបង្កើតប្រព័ន្ធអេកូ ថាមពលដ៏រឹងមាំ, សំណង់ឧស្សាហកម្ម បង្កើត និងពង្រីករោងចក្រផលិត និងតំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ បង្កើតឱកាសការងារ និងជំរុញខ្សែចង្វាក់ផលិតទំនិញ និងសេវាកម្ម, តំបន់ស្នាក់នៅ ផែនការស្នាក់នៅ និងតំបន់រស់នៅដែលមានការគិតគូរល្អ ដើម្បីផ្តល់ការស្នាក់នៅ ដែលមានផាសុខភាព និងងាយស្រួលសម្រាប់កម្មករ និងប្រជាជនក្នុងទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មរដ្ឋបាល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន ផ្លូវថ្នល់ សេវាកម្មសាធារណៈ និងសេវាកម្មរដ្ឋបាល ដើម្បីធានាការគ្រប់គ្រងទីក្រុងមានប្រសិទ្ធភាព។ អនុស្សរណៈយោគយល់គ្នានេះនឹងមានសុពលភាពក្នុងរយៈពេលដំបូងចំនួនប្រាំ (០៥) ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លុះត្រាតែត្រូវបានបញ្ចប់មុនដោយភាគីណាមួយស្របតាមការកំណត់ក្នុងចំណុចបញ្ចប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !