ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្សប្រុស ស្រីជាង១០នាក់បានរងរបួសស្រាលធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងគឺរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងសង្ស័យបើកបរក្នុងស្ថានភាពងងុយដេកទើបណ្តាលឲ្យក្រឡាប់ផ្ងាជើង បង្កការភ្ញាក់ផ្អើលនៅម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចការ៉ាសាំងស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកដំណើរដែលរងគ្រោះប្រាប់ឲ្យដឹងថា៖មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងពួកខ្លួនបានជិៈរថយន្តក្រុមហ៊ុន សំណាង ហុងស៊ីង ដឹកអ្នកដំណើរពាក់ផ្លាក់លេខភ្នំពេញ3C-9771បានចេញដំណើរពីភ្នំពេញជើងម៉ោង៥ល្ងាចកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លុះមកដល់ចំណុចកើតហេតុខាងលើបានក្រឡាប់ផ្ងាជើងខណៈអ្នកដំណើរនៅក្នុងរថយន្តខ្លៈកំពុងដេក និងខ្លៈទៀតកំពុងអង្គុយជជែកគ្នាបណ្តាលជាង១០នាក់រងរបួសមានធ្ងន់និងស្រាល ហើយបាននាំគ្នាវាចេញតាមកញ្ចក់ខាងដែលបែក ភ្លាមៗនោះរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅបានមកជួយសង្គ្រោះដោយដឹកទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។ចំណែកតៃកុងរថយន្តសង្ស័យបើកបរក្នុងស្ថានភាពងងុយដេក ក្រោយពីបង្កហេតុបានគេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖មូលហេតុដែលរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សំណាង ហុងស៊ីង ក្រឡាប់បណ្តាលមានអ្នករងរបួសធ្ងន់ស្រាលប្រមាណជាង១០នាក់នេះ ភាគច្រើនមានរបួសស្រា និងរថយន្តត្រូវបានធ្លាក់ផ្លូវក្រឡាប់ផ្ញាជើងនៅខាងជើងផ្លូវជាតិលេខ៥ បណ្តាលរថយន្តខូចខាតបែកកញ្ចក់មុខ ត្រូវបាននាំគ្នាចេញតាមកញ្ចក់ដែលបែកខាង។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះគឺបង្កឡើងដោយអ្នកបើកបរអាចបើកក្នុងស្ថានភាពងងុយដេកទើបបណ្តាលបើកបររថយន្តធ្លាក់ផ្លូវត្រង់ចំណុចផ្លូវកំពុងកសាង ក្រោយពីបង្កគ្រោះថ្នាក់មានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់អ្នកបើកបររថយន្តក្រុមហ៊ុនអ្នកដំណើរបានគេចខ្លួនបាត់ នៅតែអ្នករងរបួសធ្ងន់ស្រាលអង្គុយចាំរថយន្តសង្គ្រោះទៅកាន់មន្ទីពេទ្យហើយរថយន្តត្រូវទំនាក់ទំនងរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ៕