ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវបានបញ្ជូនទៅ​ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរា​ជអាវុធហត្ថ (ភ្នំជុំសែនរី​ករាយ) ខេត្តកំពង់ឆ្នាំ

យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវបានបញ្ជូនទៅ​ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរា​ជអាវុធហត្ថ (ភ្នំជុំសែនរី​ករាយ) ខេត្តកំពង់ឆ្នាំ

(បន្ទាយមានជ័យ )៖បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ​២០២៤ បានរៀបចំ​ពិធីសំ​ណេះសំណាល និ​ងជូនដំណើរយោធិន នៃកងរា​ជអាវុធហត្ថ​ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអា​វុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី​សំណា​ក់ប្រតិភូអ​មដំណើរ នា​យទាហាន នាយទា​ហានរង នៃកង​រាជអាវុធហត្ថខេត្ត និង​ក្រុមគ្រួសារ អាណាព្យាបាល រ​បស់យោធិន។

 

លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត ក៏បាន​បញ្ជាក់ឱ្យដឹងថាបន្ទាប់ពី​ការពិនិត្យលក្ខណ:សម្បត្តិ និង​ការប្រឡងតេស្តសមត្ថភាព ដោយក្រុមការ​ងាររបស់អនុគ​ណៈកម្មការជ្រើសរើស​យោធិន នៃកងរាជអាវុ​ធហត្ថកាលពី​ថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈ​កម្មការជ្រើស​រើសយោធិន នៃកង​រាជអាវុធហត្ថ បា​នប្រកាសលទ្ធផល បេក្ខជនដែលបាន​ចូលរួម​ប្រឡង នៅបញ្ជាការ​ដ្ឋានកងរាជអាវុធហ​ត្ថខេត្តបន្ទាយមានជ័យ គឺ៖ ១បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៤២ នាក់, បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ត្រៀមបម្រុង) ចំនួន ០៣ នាក់។

នាឱកាសនោះ ឯកឧត្តម ​អ៊ុំ រាត្រី ក៏បានថ្លែងនូវការអបអរសា​ទរចំពោះយុវជន​ស្ម័គ្រចិត្តចូ​លបម្រើ​ក​​ង​យោ​ធពល​ខេម​រភូមិន្ទ ក្នុងក្រប​ខ័ណ្ឌក​ង​រាជអាវុធហត្ថ ដែលមាន​គ្រប់ល​ក្ខណ:សម្បត្តិ (ជាប់ជា​ស្ថាពរ ) ក្នុងការប្រឡង​ហើយ ត្រូវបាន​ស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជា​យោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបាន​ជូនដំណើរ និងត្រូវចូល​ហ្វឹកហ្វឺននៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរា​ជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ)។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់​យោធិនទើបជ្រើសរើសថ្មី ឱ្យខិត​ខំរៀនសូត្រ និងបំពេញ​តួនាទី ភារកិច្ច និងបេស​កកម្មឱ្យទទួ​លបានជោគជ័យ​ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធព​លខេមរភូមិន្ទ

ឯកឧត្ដម បញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្បញ្ជកោ​ណដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ មានវិជ្ជាជីវ: និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក។ ពិភពលោកបច្ចុប្បន្ន ក៏គេកំពុងធ្វើកំណែទម្រង់កងទ័ព និងទំនើបកម្ម​សម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជា​តិរបស់គេ​ផង​ដែរ។ បច្ចុប្បន្នថ្វីត្បិត​តែប្រទេសយើ​ង មានសុខសន្តិ​ភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍស​មត្ថភាពកង​ទ័ព គឺពិតជាត្រូវ​ធ្វើឱ្យបា​នជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសក្នុង​គ្រាគ្រោះ​មហន្តរាយទាំងបង្កដោយ​មនុស្ស និងដោយធម្មជាតិផ្សេងៗ កងទ័ពគឺមិនត្រឹមតែជាកម្លាំង​ស្នូល ទទួលរ៉ាប់រងការ​ងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុ​ងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរា​យផ្សេងៗ ប្រកបដោ​យភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។ 

ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចំនួន៤២នាក់ ដើម្បីទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) លោកឧត្តសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភក្នុងម្នាក់នូវថវិកាចំនួន៤០ម៉ឺនរៀល, មី០២កេស, ត្រីខ០២យួរ, ក្រមា០១។ ជាមួយគ្នានោះ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណអភិបា​លខេត្តក៏ឧបត្ថម្ភជាថវិ​កាចំនួន១០លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !