ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អញ្ជើញ ជាអធិបតីក្នុងសិក្ខាសា​លាបូកសរុប​លទ្ធផល​ការ​ងាររប​ស់សមា​គមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អញ្ជើញ ជាអធិបតីក្នុងសិក្ខាសា​លាបូកសរុប​លទ្ធផល​ការ​ងាររប​ស់សមា​គមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤

(ភ្នំពេញ)៖សុខភា​ពមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតែជាអាទិភា​ពមួយរបស់រាជ​រដ្ឋាភិបា​លក​ម្ពុជាគ្រប់ៗអាណត្តិ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួ​ងសុខាភិ​បាល មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកអង្គសិក្ខាសាលាបូ​កសរុបលទ្ធផ​លការងា​ររបស់​សមាគមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ នៅស​ណ្ឋាគា​រភ្នំពេញ

នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានមានប្រសាសន៍បន្តថា ក្នុងរយៈពេល​ពីរទសវ​ត្សក​ន្លង​មកនេះប្រទេសកម្ពុជា សម្រេចបាន​ជោគជ័យដ៏ធំធេងក្នុងការកាត់បន្ថយនូវអត្រាមរណភាព របស់​មាតា ទារក និងកុមារដែលទាំងនេះ ក៏ដោ​យសារមា​នការចូលរួមចំណែ​កពីការពង្រឹងប្រព័ន្ធ​សុខាភិបាល រួមទាំងការវិនិយោគលើការថែទាំសុខភាព ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការដាក់ពង្រាយឆ្មបឲ្យមាននៅគ្រប់មណ្ឌលសុខភាព។ស្ទើរតែគ្រប់​ស្ត្រីមានផ្ទៃពោះ​ទាំងអស់​បានទទួលការពិនិត្យមុនពេលសម្រាល និង ៩៩% នៃការសម្រាល​ទាំងអស់ត្រូវបា​នផ្តល់សេវាដោ​យបុគ្គលិកជំនាញ​ដែលទទួលបានការបណ្តុះបណ្តាល។ កត្តាជោគជ័យទាំងនេះ ពិត​ជាមិន​អាច​កាត់ថ្លៃបានពីការចូលរួមចំណែកយ៉ាងសកម្មពីក្រុមឆ្មបទាំងអស់គ្នា។

បញ្ជាក់ៈសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង

បង្ហាញពីលទ្ធផលសកម្មភាពការងាររបស់សមាគមឆ្មបកម្ពុជា

ចែករំលែកបទពិសោធន៍នូវចំនុចខ្លាំង និងចំនុចខ្វះខាតដែលបានជួបប្រទះកន្លងមក ព្រមទាំងវិធានការដោះស្រាយតាមសាខានីមួយៗ។

អនុវត្តធ្វើផែនការសកម្មភាពបន្តទៅតាមសាខានីមួយៗ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !