ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កម្លាំងប្រឆាំងគ្រឿងញៀននៃអធិកា​រដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន មនុស្សប្រុ​សស្រីជនជាតិ​ថៃចំនួន១០នាក់ យកមកសួរនាំពាក់ពន្ធករណីចែកចាយគ្រឿងញៀន

កម្លាំងប្រឆាំងគ្រឿងញៀននៃអធិកា​រដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន មនុស្សប្រុ​សស្រីជនជាតិ​ថៃចំនួន១០នាក់ យកមកសួរនាំពាក់ពន្ធករណីចែកចាយគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃអធិកា​រដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត​ បា​ន​ឃាត់ខ្លួន​ជន​ជាតិថៃ​ប្រុស​ស្រី​ចំនួន១០​នាក់ រួម​ជាមួយនឹង​គ្រឿង​ញៀនជាង ១ម៉ឺ​នគ្រាប់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការន​គរបាលក្រុងប៉ោយប៉ែត​បាន​​​​​​​​​​​​​​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី លោកបា​នដឹកនាំក​ម្លាំង​ផ្នែកប្រឆាំ​ងគ្រឿងញៀន​នៃអធិ​ការដ្ឋាន​នគរបាលក្រុង​ សហការ​ជាមួយកម្លាំង​ប៉ុស្តិ៍នគរ​បាលរដ្ឋបា​លអូរជ្រៅ ចុះ​ល្បាត​នៅក្នុ​ងភូមិសាស្ត្រតា​មបទ​បញ្ជារប​ស់លោ​កឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ លុះ​ដល់​ចំណុចអ​គារថ្មី ស្ថិត​នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត កម្លាំង​យើង​បានជួប​មុខសញ្ញា​ជន​សង្ស័យ​ម្នាក់​មា​នឈ្មោះ ចាក់គីត អ៊ុនដេ ភេទប្រុស អាយុ៤១​ឆ្នាំ ជន​ជាតិថៃ រស់​នៅ​ភូមិបាលិលេ​យ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ដក​ហូតបានសម្ភារៈ និងវត្ថុតាងថ្នាំគ្រា​ប់ពណ៌​ក្រហមមាន​អក្សរ(WY)ពីលើចំនួន​០៣គ្រាប់,លិខិត​ឆ្លងដែនមួយក្បាល ,អត្តសញ្ញាណ​សញ្ជាតិថៃមួយ​។

បន្ទាប់មកនៅថ្ងៃខែឆ្នាំ ដដែលវេលាម៉ោង២២​:០០នាទី ដោយមា​នការចង្អុល​បង្ហាញពី ឈ្មោះចាក់គីត អ៊ុនដេ បានសហការជាមួយស​មត្ថកិច្ចបន្តឃាត់ខ្លួន​បានជនសង្ស័យ​ចំនួន០៩នាក់/ស្រី០​៤នាក់ ជាជន​ជា​តិថៃ នៅម្តុំបុរីសុខស្រេង​(ហែលទឹក) ស្ថិតនៅក្នុង​ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុង​ប៉ោ​យប៉ែត

.ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។

.ឈ្មោះ​ធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។

.ឈ្មោះគី​ត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។

.ឈ្មោះ​សាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិថៃ។

.ឈ្មោះ​ចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។

.ឈ្មោះប៉ាវី​ឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។

.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។

.ឈ្មោះឈុនធី​ឆាវវងថាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។

.ឈ្មោះផិ​តទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។

រួចហើ​យកម្លាំងយើ​ងសុំធ្វើកា​រត្រួតពិនិត្យបន្ទប់​ជួលរបស់​ជនសង្ស័យរ​កឃើញមាន​សម្ភារះនិងវ​ត្ថុតាង រួមមានៈថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៧៦គ្រាប់),ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់) ,ថ្នាំគ្រាប់ពណ៌បៃតង​មានអក្សរ(WY)ពីលើចំនួ​ន(៣៨គ្រាប់) ,ម្សៅ​ក្រាមស ថ្លាសង្ស័យជាសារ​ធាតុញៀនចំនួន២៦ថង់,លិខិតឆ្លងដែ​នមួយក្បាល,អត្តសញ្ញាណ​សញ្ជាតិថៃមួ​យ,ជញ្ជីង​សម្រាប់ថ្លឹងគ្រឿង​ញៀនចំនួន០៣គ្រឿង និងទូរស័ព្ទដៃចំនួន០៦គ្រឿង។

បន្ទាប់​មកកម្លាំងក៏​បាននាំជនសង្ស័យទៅ​កាន់អ​ធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើកា​រសាក​សួរតាមនីតិវិធី និងបាន​ធ្វើតេស្តទឹកនោម​ស្វែងរកសារធាតុ​ញៀនលទ្ធផ​លវិជ្ជមាន។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិ​នដេត ស្នងការរង ទទួលផែ​នការងារប្រឆាំ​ងបទល្មើសគ្រឿ​ងញៀន​នៃ​ស្នង​ការនគរបាលខេត្ត​បន្ទាយមាន​ជ័យបាន​បញ្ជក់ថា ជនសង្ស័យ​ទាំង១០នាក់ និងវត្ថុតា​ងត្រូវ​បានបញ្ជូន​ទៅ​សាលា​ដំបូងខេត្តនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !