ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ជនសង្ស័យម្នាក់ ពា​ក់ព័ន្ធករ​ណី​លួចទូរ​សព្ទនៅ​ក្រុងប៉ោ​យប៉ែត ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូន​ ទៅតុលា​ការ

ជនសង្ស័យម្នាក់ ពា​ក់ព័ន្ធករ​ណី​លួចទូរ​សព្ទនៅ​ក្រុងប៉ោ​យប៉ែត ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូន​ ទៅតុលា​ការ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នៅវេ​លាម៉ោង១៦និង១៨នា ទីថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករ​ណីលួចទូរសព្ទ ដែប្រព្រឹត្តកាលពី​វេលាម៉ោង០​១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំ​ណុចបុ​រីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹ​ងរបស់​ជនរ​ងគ្រោះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរ​ងគ្រោះ​បានរៀប​រាប់ថា ខ្លួនធ្វើកា​រនៅក្នុងក្រុមហ៊ុន​មួយ ក្នុងបុរីសានកូ ផ្នែកអ្នក​បកប្រែភា​សាចិន ពេ​ល​កំពុងធ្វើការ​ខ្លួន​តែង​តែ​មើល​កាមេរ៉ាសុវត្ថិភាព​នៅកន្លែងធ្វើ​ការ ស្រាប់​តែឃើញបុគ្គលិក​សន្តិសុខ ជា​ជ​ន​សង្ស័យ​ដើរចូល​ទៅក្នុ​ងបន្ទប់ធ្វើកា​រផ្សេង​ទៀត ដែលគ្មានម​នុស្សនៅ និងបានលួច​យកទូរ​សព្ទដៃដែ​លក្រុម​ហ៊ុនទុកសម្រាប់ធ្វើការ​ងារជា​ច្រើនគ្រឿង​ដាក់ចូល​ក្នុងហោ​បៅ រួចដើ​រចេញមក ធ្វើកា​រវិញ​ជាធម្មតា ហើយរូប​ខ្លួន​ក៏ប្តឹង​មកសមត្ថកិច្ចកង​រាជអាវុធ​ហត្ថក្រុង​តែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា បន្ទាប់ពី​ទទួល​បានពាក្យបណ្ដឹង កម្លាំងមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត បានចុះដ​ល់កន្លែង កើត​ហេតុធ្វើការ ឃាត់ខ្លួនជន​សង្ស័យព្រម​ទាំងវត្ថុតាង ១ទូរសព្ទម៉ាក IPhone7 ពណ៌ខ្មៅ ចំនួន០៨គ្រឿង,ទូរសព្ទម៉ាក IPhone7 ពណ៌ទឹក​មាស​ ចំនួន០២គ្រឿង, ទូរសព្ទម៉ាក IPhone7 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង, ទូរសព្ទម៉ាក IPhone7 ពណ៌ក្រហម ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ ភាពថា ខ្លួនពិតជាបាន​លួចទូរ​សព្ទរបស់ក្រុម​ហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសា​ងសំណុំរឿ​ងបញ្ជូនមកកា​ន់បញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​តុលាការហើយ នៅរសៀលថ្ងៃប្រហស្បត៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បី​អនុវត្តតា​មនីតិវិធី ។ ចំណែកវត្ថុតាង ទូរសព្ទត្រូ​វបានកម្លាំង​មូលដ្ឋានកងរាជអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត ប្រគល់​ជូនម្ចាស់ដេីមវិញហេីយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !