បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តក្រុងប៉ោយប៉ែតចេញសេចក្តីជូនដំណឹងដល់មហាជន ប្រយ័ត្នចាញ់បោកជនខិលខូចលក់ដីខុសច្បាប់សង់ទីលំនៅ លើដីកម្មសិទ្ធិអ្នកដទៃ ដែលឃើញសាងសង់ទីលំនៅជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានប្រមាណជាង២០គ្រួសារ ត្រូវបានអាជ្ញាធរចុះហាមឃាត់។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយទទួលបានព័ត៌មាន និងទទួលពាក្យបណ្តឹងពីម្ចាស់ដី៤ទៅ៥ម្ចាស់បានប្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរក្រុងប៉ោយប៉ែត ហើយរដ្ឋបាលក្រុងប៉ោយប៉ែតបានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់មហាជនមានការប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចលក់ដីខុសច្បាប់នៅចំណុចភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែតដែលមានប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារហើយកំពុងចាញ់បោកទិញដីហើយនាំគ្នាសង់លំនៅដ្ឋាន។
លោកបានបញ្ជាក់ថា៖ ដីដែលប្រជាពលរដ្ឋចាញ់បោកក្រុមខិលខូចយកដីគេលក់ដែលឃើញប្រជាពលរដ្ឋនាំគ្នាទិញទៅសង់លំនៅដ្ឋានមានខ្ទម និងធ្វើរបងប្រមាណជាង២០ខ្នងដែលទិញពីក្រុមខិលខូចក្នុង១ល្វែង៥ម៉ែត្រគុណ២០ម៉ែត្រតំលៃ២,៥០០ដុល្លារហើយមានប្រជាពលរដ្ឋខ្លះទិញហើយមិនទាន់បានដី និងខ្លះទៀតទិញហើយមិនចូលនៅបើប្រៀបធៀបតំលៃហាងឆេងដីនៅទីនោះប្រវែង៥ម៉ែត្រគុណ២០ម៉ែត្រ តំលៃមិនក្រោម១ម៉ឺនដុល្លារខុសគ្នាច្រើន។
លោក ញឹម ផឿង បានបញ្ជាក់ថា៖ ដីដែលប្រជាពលរដ្ឋចាញ់បោកក្រុមខិលខូចលួចដីគេលក់អោយប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារដែលកំពុងចាញ់បោកនាំគ្នាទៅសង់លំដៅដ្ឋានលើដីគេដែលមានកម្មសិទ្ធត្រឹមត្រូវ និងស្របច្បាប់ដែលមានម្ចាស់៤ទៅ៥នាក់នោះកន្លងមកអាជ្ញាធរក្រោយទទួលបណ្តឹងបានចុះអន្តរាគមន៍រុះរើម្តង ពេលនេះមានប្រជាពលរដ្ឋលួចសង់ប្រមាណជាង២០ខ្នងទៀត និងមានចំណាត់អ្នកដែលួចដីគេលក់អោយប្រជាពលរដ្ឋដែលកំពុងចាញ់បោកហើយ និងចុះរុះរើចេញឆាប់ៗនេះ មិនអោយមានផ្ទះហោះផ្ទះហើរបន្តទៀត៕