ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឃា​តកម្មគិ​តទុកជា​មុន ជំរិតទារប្រាក់ និងលួចស្ថាន​ទម្ងន់ទោស ត្រូវ​អាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឃា​តកម្មគិ​តទុកជា​មុន ជំរិតទារប្រាក់ និងលួចស្ថាន​ទម្ងន់ទោស ត្រូវ​អាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ) កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវរសេ​នីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបើ​កការស្រាវជ្រាវក​រណីឃាត​កម្មគិ​តទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ឈានដល់កា​រឃាត់​ខ្លួនជ​នសង្ស័យ​ជា​ជនជាតិចិ​ន ០១នាក់ ឈ្មោះ ស៊ុន  ជីជៀ (យ៉ាងយ៉ាង) ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំណុច​បុរីសានកូ ស្ថិតក្នុងភូ​មិផ្សារកណ្ដាល សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោយប៉ែត ក្នុងចំណោ​មបក្ខពួក០​៣នាក់ទៀត ព្រមទាំ​ងចាប់យកវត្ថុតាង រថយន្ត ម៉ាកHyundai  Staria ពណ៌ទឹកប្រាក់ ផ​លិតឆ្នាំ ២០១២ ពាក់ស្លាក​លេខ សៀមរាប 2D-22​53 ចំនួន ០​១គ្រឿង និង​បន្តកិច្ចស្រាវជ្រាវ ដោយ​ស​ហកា​រជាមួ​យអាជ្ញា​ធរ​ខេត្តស្រះ​កែវ ប្រទេ​សថៃ ដើម្បីស្វែងរកប​ក្ខពួក​ចាត់​ការ​តាមផ្លូវច្បាប់​

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ  និងបង្រ្កាបបទល្មើ បានឱ្យដឹងថា ក្រោយពី​ទទួល​បានពាក្យបណ្តឹង​ពីឈ្មោះ ទូច កញ្ញា (ហេង) អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​ជាជ​នជា​តិចិន ឈ្មោះ ជឹង ហ័រកាង ​( ខាង) អាយុ៣​១ឆ្នាំ មាន​អាស​យដ្ឋាន ភូមិក្បាល​ស្ពាន​១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានរៀបរា​ប់ថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី​២៩ ខែតុ​លា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះ​រថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA- 8553  ទៅលេងផ្ទះបងប្អូនជី​ដូនមួយ​នៅបុរីឌឹផាកស៊ីធី ​ក្រោយ​មកនៅ​វេលា​ម៉ោង០​១និង១០នាទី​យប់ ចូលថ្ងៃទី៣០ ខែតុលា ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយវិញ ក៏​បា​ត់ដំ​ណឹងសូន្យឈឹងនោះ កម្លាំងបា​នធ្វើកា​រស្រា​វជ្រាវរហូត​ដល់វេលា​ម៉ោង១៥ និង០០​នាទី ថ្ងៃ​ទី៣​១ ខែតុលា ឆ្នាំ២០​២៤ នៅចំណុច​បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បានរកឃើញរថ​យន្តរបស់ជនរងគ្រោះខាងលើ បានផ្លុងចោល និងបាន​ដោះផ្លាក​លេខចេញ បន្ទាប់មកកម្លាំងបានធ្វើការឆែកមើ​លកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលើ​ឃើ​ញមានរថយន្តចំនួន០១គ្រឿងម៉ាកHyundai  Staria ពណ៌ទឹកប្រាក់ បានជិះ​នាំមុខរថយន្ត​ជនរងគ្រោះខា​ងលើ​យកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង

 

ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមាន​ការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសា​លាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនា​ញបានយករថយ​ន្តខាងលើ​មករក្សាទុកនៅ​មូលដ្ឋានក​ងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃទី ០១ ខែវិច្ឆិកា កម្លាំងជំនាញមូលដ្ឋានក្រុ​ង​បានទទួលព័​ត៌មានពីប្រជាព​លរដ្ឋប្រទះឃើញសាកស​ពអណ្ដែត​ទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយ​កម្លាំងបានចុះទៅដ​ល់កន្លែងកើតហេតុឃើញថា សាកសពនោះជាសពជនរងគ្រោះខាងលើ មានស​ភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន០២ដុំ ទម្ងន់​២០គីឡូក្រាមហើ​យកម្លាំងជំ​នាញបានបន្តបើក​ការស្រាវជ្រាវរហូតឈា​នដល់ការឃាត់ខ្លួន​ជនសង្ស័យតែម្ដង

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !