ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ខេត្តក្រចេះទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ

ខេត្តក្រចេះទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ

(ខេត្តក្រចេះ) ខេត្តក្រចេះទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ ។

 

ដោយមានការណែនាំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការចែកពូជស្រូវត្រូវតែជិតបងប្អូនប្រជាកសិករ ពោលគឺ១ឃុំ ១កន្លែង ដោយយោងតាមនីតិវិធី(SOP) និងម្យ៉ាងទៀតក៏ជាការស្នើសុំពីអាជ្ញាធរឃុំ ភូមិ ពិសេសពីសំណូមពររបស់ប្រជាពលរដ្ឋផ្ទាល់។

 

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ.គ.ម.ខ បានសម្រេចពិនិត្យស្ថានភាពទីតាំងសមស្របតាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីបង្ខិតជិតប្រជាកសិករងាយស្រួលក្នុងការទទួលពូជស្រូវ និងបានបែងចែកគណៈអភិបាលខេត្ត ដោយមានការចូលរូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាព ជំុវិញរដ្ឋបាលខេត្ត ។

 

ចំពោះការលើកដាក់ពូជស្រូវ ឯកឧត្ដមអភិបាលខេត្ត បានចាត់កងកម្លាំងទាំង៣ និងរដ្ឋបាលពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។

 

នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានការចែកពូជស្រូវចំនួន ៤ឃុំ (ឃុំសំបុក គោលាប់ បុសលាវ និងឃុំកោះច្រែង) ស្រុកចិត្របុរី មាន ៣ទីតាំ (វត្តសំបុក វត្តគោលាប់ និងវត្តបុសលាវ)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !