ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

រយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរចំនួនសរុបភ្ញៀវជាតិ» និងអន្តរជាតិសរុបចំនួន ៩៤,២០៣នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ៧៥,២៧%

រយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរចំនួនសរុបភ្ញៀវជាតិ» និងអន្តរជាតិសរុបចំនួន ៩៤,២០៣នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ៧៥,២៧%

(ប៉ៃលិន) ក្រោយពីយកចង្ហាន់ទ័យទានទៅប្រគេនព្រះសង្ឃនៅតាមវត្តនានាតាមប្រពៃណីពីដូនតា ប្រជាពលរដ្ឋបាននាំគ្នាដើរលែងកម្សាន្តតាមរមណីដ្ឋានយ៉ាងច្រើនកុះករ ដោយឡែកភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិនក្នុងពីធីបុណ្យភ្ជុំ ប្រពៃណីជាតិខ្មែរឆ្នាំនេះច្រើនជាងឆ្នាំមុន ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើខណ:មានសមត្ថកិច្ចដាក់គ្រប់គោលដៅជួយសម្រួលចរាចរណ៍មិនអោយកកស្ទះនោះទេ។

 

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្តរយះពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកើនឡើង៧៥,២៧%គឺ

ថ្ងៃទី១ សរុបភ្ញៀវជាតិ ១៣,២៩៨នាក់

_សរុបភ្ញៀវបរទេស ១២៧ នាក់

_ភ្ញៀវទេសចរសរុប ១៣,៤២៥នាក់

ថ្ងៃទី២សរុបភ្ញៀវជាតិ  ៣៥,៧៨០ នាក់

សរុបភ្ញៀវបរទេស ២,៩៥២ នាក់

ភ្ញៀវទេសចរសរុប ៣៨,៧៣២ នាក់

ថ្ងៃទី៣ សរុបភ្ញៀវជាតិ ៣៨,៩០១ នាក់

សរុបភ្ញៀវបរទេស ៣,១៤៥ នាក់

ភ្ញៀវទេសចរសរុប ៤២,០៤៦នាក់។

*ភ្ញៀវទេសចរសរុបទាំង ៣ថ្ងៃ

– ភ្ញៀវជាតិមានចំនួន ៨៧,៩៧៩ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ដែលមានចំនួន ៧០,៤៦៦ ឃើញថាកើនឡើងចំនួន៧០,៤៦%។

– ភ្ញៀវអន្តរជាតិ មានចំនួន ៦,២២៤នាក់ បៀបធៀបនិងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៣ដែលមានចំនួន៤,៨០៧នាក់ ឃើញថាកើនឡើងចំនួន ៤,៨០%។

» ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៩៤,២០៣នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ៧៥,២៧%។

ស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន មានកន្លែងទេសចរណ៍ជាច្រើនកន្លែងដូចជា៖ -រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវភ្ញៀវទេសចរណ៍ច្រើនជាងគេ  រមណីដ្ឋានបែបប្រវត្តិសាស្ត្រភ្នំយ៉ាត-រមណីយដ្ឋានចំការខ្នុរ -រមណីយដ្ឋានចំការសាវម៉ាវនិងតាមដងស្ទឹងប៉ៃលិន អ្វីដែលមិនអាចរំលងបាននោះគឺភ្ញៀវទេសចរណ៍បាននាំគ្នាចូលទៅអុចធូបនៅសំណាកលោកយាយយ៉ាតដើម្បីសុំសេចក្តីសុខចំរើនរកទទួលទានមានបាន។

រីឯតម្លៃនៅតាមរមណីយដ្ឋាននានាភ្ញៀវទេសចរណ៍បានកោតសរសើរគ្រប់គ្នាថាមានរស់ជាតិឆ្ងាញ់ហើយតម្លៃសមរម្យអាចទទួលយកបាន ហើយអ្នកលក់រួសរាយរាក់ទាក់ទាំងពលរដ្ឋរស់នៅតំបន់នោះនិងសមត្ថកិច្ចក៍មានឥរិយាបទសមរម្យគួរអោយគោរពស្រលាញ់ផងដែរសមដូចពាក្យគេថាប៉ៃលិនជាទឹកដីត្បូងពេជ្រ(តូចតែតាន់ខ្លឹម)។

ចំណែកសន្តិសុខសណ្តាប់ឆ្នាប់ល្អប្រសើគ្រប់គោលដៅទេសចរណ៍មានសមត្ថកិច្ចនិងប្រជាការពារដាក់គ្រប់គោលដៅដើម្បីថែរក្សាសន្តិសុខផងនិងជួយសម្រួលចរាចរណ៍ផងសំខាន់ជាងនេះទៅទៀតពលរដ្ឋនិងភ្ញៀវទេសចរណ៍បានយល់ដឹងច្រើន ពាក់ព័ន្ធបញ្ហាអនាម័យម្នាក់ៗសុទ្ធតែបានវេចខ្ចប់ដាក់ធុងសំរាមបានត្រឹមត្រូវនៅតាមកន្លែងកម្សាន្តនានានិងនៅតាមដងផ្លូវទូទាំងខេត្តប៉ៃលិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !