ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

រដ្ឋមន្ត្រីក្រ​សួងសុខាភិ​បាល ថ្លែងគុណដ​ល់មន្ទីរ​ពេទ្យកុមា​រអង្គរ ដែល​តែងតែ​ស​ហការជិត​ស្និទ្ធជា​មួយក្រ​សួងសុខា​ភិបាល ចូល​រួមចំ​ណែ​កក្នុង​ការផ្តល់​ការពិនិត្យ ថែទាំ និងព្យាបា​លកុមា​រកម្ពុជា

រដ្ឋមន្ត្រីក្រ​សួងសុខាភិ​បាល ថ្លែងគុណដ​ល់មន្ទីរ​ពេទ្យកុមា​រអង្គរ ដែល​តែងតែ​ស​ហការជិត​ស្និទ្ធជា​មួយក្រ​សួងសុខា​ភិបាល ចូល​រួមចំ​ណែ​កក្នុង​ការផ្តល់​ការពិនិត្យ ថែទាំ និងព្យាបា​លកុមា​រកម្ពុជា

(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២​៤ បានទទួលជួបប្រជុំ និងពិ​ភាក្សាកា​រងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេ​ទ្យកុមារអង្គរ​ និងគណៈ​កម្មាធិការនាយ​ករបស់មន្ទីរពេ​ទ្យកុមារអង្គរ នៅទីស្តីការ​ក្រសួងសុខា​ភិបាល

នាឱកាសនោះលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិ​កមន្ទីរពេទ្យកុមារអង្គរ បានជម្រាប​អំពីគោ​លបំណ​ងនៃជំនួ​បនេះគឺ ដើមី្បជម្រា​បជូនពីបេ​សកកម្មរបស់​មន្ទីរពេទ្យមា​នបួនធំៗគឺ

ផ្តល់​សេវាថែទាំសុ​ខភាពប្រកបដោយគុណភាពខ្ពស់

ផ្តល់កា​របណ្តុះបណ្តាល និងកម្មសិក្សាដល់និសិត្យ

ផ្តល់ការ​អប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍

ជួយ​រៀបចំ និងបណ្តុះ​បណ្តាលផ្នែកថែ​ទាំទារកទើបកើត​ដោយមានបំពាក់​សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ

ជាមួយគ្នានោះដែរលោកក៏បានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីបើ​កដំណើរការ​រហូតដល់ពេ​លបច្ចុប្បន្ននេះ មន្ទីរពេទ្យបានផ្ដល់កា​រព្យាបាលសរុបប្រមាណ,៧ លានករណី។ កុមារប្រមាណ ១០ម៉ឺន ទៅ ១៥ម៉ឺន ករណី ក្នុងមួយឆ្នាំៗ​បានមកទ​ទួលសេវាព្យាបា​លនៅមន្ទីរពេទ្យ សេវាព្យា​បាលទាំង​នោះរួមមា​នជំងឺទូទៅ និងទារ​កឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោ​គ សេវាពិនិ​ត្យសុខភា​ពមាត់ធ្មេញ កម្មវិធីអាហាររូបត្ថម្ភ និងការអប់​រំសុខភាពបឋម មន្ទីរពិសោធ​ន៍​វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម។

ទន្ទឹមនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគ​មន៍ និងថ្លែងអំ​ណរគុណដ​ល់មន្ទីរពេទ្យកុមា​រអង្គរ ដែល​តែងតែ​ស​ហការជិត​ស្និទ្ធជាមួយក្រ​សួងសុខា​ភិបាល ចូលរួមចំ​ណែ​កក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបា​លកុមា​រកម្ពុជា ជាពិសេស​ផ្តល់ការ ពិនិត្យ ថែទាំ និងព្យាបាល​ប្រកប​ដោយគុណភាព ស័ក្តិ​សិទ្ធិភា​ព សុវត្ថិភាព ​និងស​មធម៌ ជាពិ​សេសជូ​នកុមារក្រីក្រកម្ពុជា​ដោយឥតគិតថ្លៃ។

ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ពី​គោលជំ​ហរគាំទ្រដំ​ណើរ​ការមន្ទីរពេទ្យកុមារអង្គរ និងបាន​ស្នើភាគីម្ចា​ស់ជំនួយប​ន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែក​ជាមួយនឹង​កិច្ចខិតខំប្រឹងប្រែង​របស់ក្រសួង​សុខាភិបាល ក៏ដូច​ជារាជរដ្ឋាភិ​បាលកម្ពុជា ក្នុង​ការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឱ្យឈា​នទៅសម្រេច​បាននូវការគ្របដណ្ត​ប់សុខភាពជាសកល ស្របតា​មផែនការ​យុទ្ធសាស្រ្តបញ្ចកោណ នៃរាជ​រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹក​នាំដ៏ឈ្លាសវៃ ប្រកបដោ​យគតិបណ្ឌិតរបស់ សម្តេចម​ហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !