ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

(បន្ទាយមានជ័យ) លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹងនាំដោយ លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យ សុវត្តិភាពចរាចរណ៍ សហការជាមួយគណកម្មាធិកាកាកបាទក្រហមខេត្តបន្ទាយមានជ័យ  និង នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងសមាជិក នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យសុវត្តិភាពចរាចរណ៍នៃមន្ទីរសាធារណៈការនិងដឹកជញ្ជួន បានមានប្រសាសន៍ថាយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពោលគឺអ្នកបេីកបរម៉ូតូត្រូវពាក់មួកសុវត្តិភាព ឯអ្នកបេីករថយន្តត្រូវដាក់ខ្សែរក្រវាត់អោយបានត្រឹមត្រូវ ហេីយមិនត្រូវបេីកបរលេីសល្បឿនកំណត់ ជាពិសេសនៅក្នុងទីប្រជុំជន។ ត្រូវគោរច្បាប់ចរាចរណ៍ ភ្លេីងសញ្ញាចរាចរណ៍ និងបេីកបរតាមគន្លងរបស់ខ្លួន មិនត្រូវបេីកជែងនៅកន្លែងចង្អៀតឡេីយ។

ដេីម្បីបន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។  សុវត្តិភាពចរាចរណ៍គឺផ្តេីមចេញពីយេីងទាំងអស់គ្នា។

 

លោក យុត ស្វិនី ប្រធានគណកម្មាធិកាកាកបាទក្រហមខេត្តបន្ទាយមានជ័យ  បានប្រសាសន៍ថាយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពនាថ្ងៃនេះមានគោលបំណង៖ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះដែរ លោកប្រធាន

ក៏បានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត នឹងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ។

 

ក្នុងឱកាសចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌននេះ ក៏មានការចែក ឯកសារសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន   ២០០ ក្បាល ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន២០០  សន្លឹក ស្ទីកឃ័រចំណាំងផ្លាតពណ៌ក្រហម ចំនួន ១០០សន្លឹក ផ្ទាំងពាក្យស្លោក  ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥ ផ្ទាំង និងមានការសួរសំណួរស្ដីពីច្បាប់ចរាចរណ៍ ដេីម្បីយករង្វាន់មួកសុវត្ថិភាព ចំនួន២០ មួកផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !