ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ចុះពន្យល់ អប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបេីកបរ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ចុះពន្យល់ អប់រំណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបេីកបរ

(បន្ទាយមានជ័យ) មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ គឺជាសារលើកឡើងរបស់ លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយស្មារតីស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះរួមមានមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹក សហការជាមួយសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខមន្ទីរនាផ្លូវជាតិលេខ៥ បានធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ។គោលបំណងនៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នាពេលនេះ គឺដើម្បីកាត់បន្ថយ ខណៈចរាចរណ៍ក៏ដូចជាបានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ពិសេសការបើកបរទៀតត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក។

 

លោក សុក ចាន់ថា បញ្ជាក់ថា បើតាមការសង្កេតបានឲ្យយើងដឹងថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួសនិងអ្នកស្លាប់និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ លោកបានបន្ដថា ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌អធ្យាស្រ័យ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជា អ្នកដទៃ។ ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ មន្ត្រីរបស់យើងក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាត សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ផងដែរថារយៈពេលមួយព្រឹកនេះជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង ៣៥% ប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !