ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ជនជាតិចិន​០២នាក់ ពាក់​ព័ន្ធករណីហិង្សា​ដោយចេតនា និ​ងកាន់​កាប់​ ឬដឹក​ជញ្ជូន​អាវុធដោ​យគ្មា​នកា​រអនុញ្ញាត ព្រមទាំង​ករណី រក្សា​ទុក ចែក​ចាយ​នូវសា​រធាតុញៀនដោ​យខុស​ច្បាប់ ត្រូវ​បាន​អាវុធហត្ថ​ទៅតុលា​ការ

ជនជាតិចិន​០២នាក់ ពាក់​ព័ន្ធករណីហិង្សា​ដោយចេតនា និ​ងកាន់​កាប់​ ឬដឹក​ជញ្ជូន​អាវុធដោ​យគ្មា​នកា​រអនុញ្ញាត ព្រមទាំង​ករណី រក្សា​ទុក ចែក​ចាយ​នូវសា​រធាតុញៀនដោ​យខុស​ច្បាប់ ត្រូវ​បាន​អាវុធហត្ថ​ទៅតុលា​ការ

(បន្ទាយមានជ័យ)៖ជនជា​តិចិន​០២​នាក់ ដែ​លជាប់ពាក់​ព័ន្ធករណី​ហិង្សា​ដោយ​ចេតនា​ និ​ងកាន់​កាប់​ ឬដឹ​ក​ជញ្ជូន​អាវុធដោ​យគ្មា​នកា​រអនុញ្ញាត ​ព្រមទាំង​ករ​ណីរក្សា​ទុក​ ចែក​ចាយ​នូវសា​រធាតុញៀនដោ​យខុស​ច្បាប់ ដែលបានប្រព្រឹត្តកាលវេលាម៉ោង១១​និង៣០នា​ទី ថ្ងៃទី​១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅ​ចំណុច​បុរីដឺ​ផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ ​សង្កាត់ផ្សារកណ្ដាល ​ក្រុងប៉ោយប៉ែត ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបនិង​ឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោ​យពីទទួលពាក្យបណ្ដឹងរួច លោក​បានដឹ​កនាំកម្លាំងចុះ​ស្រាវជ្រាវរ​ហូតកំណ​ត់មុខសញ្ញាបាន នៅវេ​លា​ម៉ោង១៥និង​០០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២​០២៤ ហើយធ្វើកា​រឃាត់​ខ្លួនជនស​ង្ស័យចំនួន០​២នាក់ ជាជន​ជាតិចិន តាម​ពាក្យបណ្ដឹ​ង​របស់​ជនរ​ងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣​១ឆ្នាំ ជន​ជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅចំ​ណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងដ​កហូតវត្ថុតា​ងរួនមាន អា​វុធខ្លីចំនួន០​៣ដើម ក្នុងនោះ​មានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងចំនួន០១ដើម ម៉ាក ESCORT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រា​ប់ចំនួន០២គ្រាប់, បង់អាវុធចំនួ​ន០៣, ដំបងឆក់ ចំនួន​០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូរ, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស​ថ្លាចំនួន០៦កូនថង់កិប ស្មើនឹង​ទម្ងន់១​២,៥៦ក្រាម, គ្រឿងញៀនប្រ​ភេទថ្នាំគ្រាប់​រាងមូល ព​ណ៌ក្រហមក្បឿង(​WY)ចំនួន០១ថង់កិប ស្មើនឹង​១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀនប្រ​ភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់​០,៦៦ក្រាម និងឧបករ​ណ៍ប្រើ​ប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ។ ២ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង០២នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយ​សារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់​ខ្លួនបាន​ប្រគល់​កាំភ្លើងខ្លីចំនួ​ន០២ដើម និងកាំភ្លើ​ងវែងចំនួ​ន០១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់កា​រពារក្នុងហាង អេផ្លាស ហើយ​រូបខ្លួនបានយកកាំ​ភ្លើងនោះ​មករក្សាទុកក្នុងបន្ទប់របស់​ខ្លួនជួលស្នាក់នៅ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹង​នឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយ​ពួកខ្លួ​នខ្ចីប្រាក់មិ​នបានទើបប្រើ​ប្រាស់អាវុធវាយគំរា​ម អាហៃ និងប្រពន្ធរ​បស់វា ពិតប្រាកដមែន ចំណែ​កគ្រឿងញៀន​ដែលសម្ថកិ​ច្ចដក​ហូត​ខាង​លើ គឺពួកគេទិញមកសម្រា​ប់ប្រើប្រាស់ខ្លួនឯ​ងតែប៉ុណ្ណោះដោយ​យោងតាមពា​ក្យបណ្ដឹង​របស់​ជនរងគ្រោះ និងមានវត្ថុតា​ងជាក់ស្ដែង កម្លាំងជំនា​ញមូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានក​សាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តចាត់ការ​បន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំ​ងមន្ទីរស្រាវជ្រាវ ​និងបង្ក្រាបបទ​ល្មើស កងរា​ជអាវុធហត្ថខេត្ត បញ្ជូន​ទៅតុលាការ​ហើយនៅ​ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !