ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងវេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះប្រត្តិបតិការណ៍បង្ក្រាបករណីគ្រឿងញៀននៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន ២នាក់ ១/.ឈ្មោះ ឈឿត សុគន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និង ២.ឈ្មោះ អាណានតាផន សែងផា ហៅ និក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុតាង គ្រឿងញៀន​ប្រភេ​ទថ្នាំគ្រា​ប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiphone11 ពណ៌ខ្មៅ), អត្តសញ្ញា​ណប័ណ្ណ​សញ្ជាតិថៃ (Arnantaporn Saengpha) ចំនួន ០១សន្លឹក រួចនាំទៅ​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការចុះប្រត្តិបតិការណ៍បង្ក្រាបនេះបានធ្វើឡើង​បន្ទាប់​ពីទទួលព័ត៌មានពីសន្តិសុខយាមនៅចំណុចខាងលើ ហើយ​ក្រោយពីការឃាត់ខ្លួន សួ​នាំកម្លាំង​ជំនាញបានធ្វើតេស្តរក​សារធាតុញៀនក្នុងទឹកនោម​ជាលទ្ធផល វិជ្ជមាន(+) ទាំងពីរនាក់។ នៅ​ចំ​ពោះមុខសមត្ថកិច្ចជំនាញ​ជនសង្ស័យបានឆ្លើយ​សារភាពថា ពួកខ្លួនពិតជាបានលក់ និងប្រើប្រាស់​ ដោយខុស​ច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុ​តាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !